ស្វែងរកពួកយើង:

iPhone SE 4 នឹងមានរ៉េមទំហំ 8GB ដើម្បីគាំទ្រការប្រើប្រាស់ Apple Intelligence

ដោយ

Koun Jab Luffy

14 សីហា 2024 09:18 ព្រឹក

អាន 2 នាទី

Article image
iPhone SE 4 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Apple នឹងមានការប្រកាសចេញនៅឆ្នាំក្រោយនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានរ៉េមទំហំ 8GB ដែលកើនឡើងពី 4GB ប្រៀបធៀបជាមួយនិងស្មាតហ្វូនម៉ូដែលដូចគ្នា ដែលបង្ហាញចេញនៅក្នុងឆ្នាំ 2022 ដោយសារតែ Hardware របស់ម៉ូដែលថ្មីនេះត្រូវការសម្រាប់គាំទ្រ Apple Intelligence។
សូមជំរាបថា បច្ចុប្បន្ននេះ គឺមានតែ iPhone 15 Pro មួយប៉ុណ្ណោះរបស់ Apple ដែលមានទ្រទ្រង់នូវ Apple Intelligence ដែលមានបំពាក់នូវមុខងារ AI  ជាច្រើននៅលើ iOS 18.1 ដោយសារតែវាទាមទារនូវរ៉េមយ៉ាងតិច 8GB។ សម្រាប់ iPhone 15 និង 15 Plus គឹមានរ៉េមទំហំ 6GB ប៉ុណ្ណោះ។ ប្រភពខាងលើនេះបន្តថា បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូន iPhone 16 នៅក្នុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុន Apple នឹងបញ្ចេញនូវស្មាតហ្វូន iPhone SE ជំនាន់ទី 4 នៅដើមឆ្នាំ 2025 នេះ បើតាមការបញ្ជាក់ចេញពី Mark Gurman។
លោក Mark Gurman ថែមទាំងបាននិយាយថា នៅលើម៉ូដែលថ្មីនេះ នឹងមានទ្រទ្រង់នូវ Apple Intelligence ទៀតផង។ លោកបានបន្តថា នៅពេលដែល iPhone 16 Series បង្ហាញខ្លួនរួចរាល់ហើយ ក្រុមហ៊ុន Apple នឹងបញ្ចេញនូវ iPhone SE 4 ដែលជាស្មាតហ្វូនមានតម្លៃក្រោម $500 និងមានការបំពាក់នូវបច្ចេកវិទ្យា AI ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple នេះហើយ។
Article image
ជាមួយគ្នានេះ ក៏មានការទម្លាយដែរថា ស្មាតហ្វូន iPhone SE ជំនាន់ទី 4 នេះ គឺនឹងមានការឌីស្សាញរូបរាងដូចទៅនឹង iPhone 14 ហើយថែមទាំងមានការប្រើប្រាស់នូវបច្ចេកវិទ្យា Face ID ជំនួសអោយ Touch ID រន្ធដោត USB-C Port ប៊ូតុង  Action button, 5G modem, A18 processor ថែមទៀតផង។ អេក្រង់របស់ស្មាតហ្វូននេះ នឹងមានការពង្រីកពីទំហំ  4.7 អ៊ីង ទៅកាន់ 6.06 អ៊ីង និងជាម៉ូដែលថ្មីដែលមានអេក្រង់ OLED ជាលើកដំបូងបំផុតផងដែរ៕
iPhone SE 4 នឹងមានរ៉េមទំហំ 8GB ដើម្បីគាំទ្រការប្រើប្រាស់ Apple Intelligence