ស្វែងរកពួកយើង:

iPhone SE 4 ប្រើប្រាស់កាមេរ៉ាក្រោយទំហំ 48MP និងកាមេរ៉ាមុខទំហំ 12MP TrueDepth

ដោយ

Koun Jab Luffy

10 ធ្នូ 2024 02:16 រសៀល

អាន 2 នាទី

Article image
iPhone SE 4 ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ត្រូវបានប្រភពសង្វាក់ផលិតកម្មនៅប្រទេសកូរ៉េខាងត្បូងគេរាយការណ៍ថា នឹងមានការប្រើប្រាស់កាមេរ៉ាក្រោយមួយគ្រាប់មានទំហំ 48MP និងកាមេរ៉ាមុខទំហំ 12MP TrueDepth។ បើតាមការបញ្ជាក់ពីសារព័ត៌មាន ET News ដែលមានមូលដ្ឋានកូរ៉េខាងត្បូងបានផ្សាយថា ក្រុមហ៊ុន LG Innotek គឺជាក្រុមហ៊ុនផ្គត់ផ្គង់កាមេរ៉ាមុខ និងកាមេរ៉ាក្រោយសម្រាប់ស្មាតហ្វូន Apple ដែលមានតម្លៃជាង $400 ដុល្លារនេះ។
ស្មាតហ្វូននេះត្រូវបានគេព្យាករណ៌ថា នឹងមានការប្រកាសចេញនៅត្រីមាសទី 1 ឆ្នាំក្រោយនេះ។ ក្រុមហ៊ុន Foxconn និង Cowell Electronics ក៏ជាផ្នែកមួយនៃកាមេរ៉ានេះដែរ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន iPhone 16 គឺមានការប្រើប្រាស់នូវកាមេរ៉ាក្រោយទំហំ 48-Megapixel Wide Angle lens ដែលក្រុមហ៊ុន Apple អោយឈ្មោះថា  "Fusion" ហើយឡែននេះ គឺមានសមត្ថភាពខ្ពស់បំផុត ដោយអាចថតរូបភាពស្តង់ដារក៏បាន និងអាចថត cropped-in បានកម្រិត 2x zoom ផងដែរ។
ជាមួយគ្នានេះនៅលើ iPhone 16 ក៏មានការប្រើប្រាស់កាមេរ៉ាមុខទំហំ 12-Megapixel TrueDepth ដូចគ្នា។ ផ្អែកលើព័ត៌មាននេះ អាចនិយាយថា iPhone SE ជំនាន់ទី 4 នេះ ក៏អាចនឹងប្រើប្រាស់នូវកាមេរ៉ាដូច iPhone 16 អញ្ចឹងដែរ ដោយគ្រាន់តែដកឡែន Ultra Wide ចេញប៉ុណ្ណោះ។ iPhone SE 4 ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានការប្រើប្រាស់បន្ទះអេក្រង់ដូចគ្នាជាមួយនិង iPhone 14 អញ្ចឹងដែរ។ នៅលើអេក្រង់នេះ គឺមានការតម្លើងនូវមុខងារ Face ID ជំនួសអោយ Touch ID និងមានទំហំ 6.06-អ៊ីង ប្រភេទកញ្ចក់ OLED។
Article image
ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់រន្ធ USB-C និងមានថ្មប៉ុនគ្នាជាមួយ iPhone 14 ហើយនិងមានរ៉េមទំហំ 8GB មានការទ្រទ្រង់នូវ Apple Intelligence ហើយក៏អាចនឹងមានប៊ូតុង multi-purpose Action button ជំនួសអោយ mute switch ផងដែរ។ iPhone SE 4 ត្រូវគេរំពឹងថា នឹងអាចមានការប្រើប្រាស់បន្ទះឈីប 5G ដំបូងរបស់ Apple ហើយទំនងជានឹងបង្ហាញខ្លួននៅខែមីនា 2025។
iPhone SE 4 ប្រើប្រាស់កាមេរ៉ាក្រោយទំហំ 48MP និងកាមេរ៉ាមុខទំហំ 12MP TrueDepth