ស្វែងរកពួកយើង:

iPhone SE4 នឹងមានអេក្រង់ទំហំ 6.06-អ៊ីង និងបំពាក់កាមេរ៉ាក្រោយតែមួយគ្រាប់ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

22 កក្កដា 2024 05:09 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះមានព័ត៌មានចចាមអារាមទាក់ទងនឹង Budget iPhone ជំនាន់ថ្មី គឺ iPhone SE4។ ដែលតាមប្រភពព័ត៌មានបាននិយាយថា iPhone SE4 នឹងខ្ចីទម្រង់នៃការឌីស្សាញពី iPhone 16 ដែលត្រៀមបង្ហាញខ្លួនក្នុងខែកញ្ញាខាងមុខនេះ ដែលមានការបំពាក់លែនកាមេរ៉ាក្រោយពីរគ្រាប់។ ប៉ុន្តែ បើតាមរូបភាពគំរូបែកធ្លាយថ្មីដែលបញ្ចេញដោយ CAD បានបង្ហាញថា iPhone SE4 គឺមានលែនកាមេរ៉ាក្រោយតែមួយគ្រាប់ដូចជំនាន់ iPhone SE3 ដដែល។
ហើយបើតាមការបញ្ជាក់ពី ice universe បានឲ្យដឹងថា iPhone SE4 គឺនឹងមានសែនស័រកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 48MP។ Budget-iPhone ជំនាន់ថ្មីនេះ គឺនឹងមានអេក្រង់ទំហំធំឡើងដល់ 6.06-inch ធំជាងអេក្រង់របស់ iPhone SE3 ដែលមានទំហំត្រឹម 4.7-inch។ យ៉ាងណាមិញអេក្រង់របស់ SE4 គឺនឹងនៅជាប់គាំងត្រឹមកម្រិតល្បឿន refresh rate 60Hz ដូចមុនដដែល ដោយធៀបនឹង Budget-Android Phone បច្ចុប្បន្ន ដែលមានអេក្រង់ 90Hz ដល់ 120Hz អស់ហើយ។ iPhone SE4 នឹងបំពាក់បន្ទះឈីប A18 Bionic ដែលនឹងភ្ជាប់ដោយរ៉េមទំហំ 6GB ឬ 8GB LPDDR5។
iPhone SE4 ក៏ត្រូវបានគេដឹងថាទៀតថា នឹងមានការឌីស្សាញជាមួយអេក្រង់ Notch-Screen ដែលមានន័យថា អេក្រង់របស់ SE4 នឹងលាតពេញគែម ហើយនិងគាំទ្រប្រព័ន្ធស្កែនផ្ទៃមុខ Face ID ជំនួសប៊ូតុង Touch ID ដែលប្រើនៅលើជំនាន់មុនៗ ហើយក៏នឹងមានស៊ុមជាប្រភេទអាល់លុយមីញ៉ូមផងដែរ។
Article image
បន្ថែមពីនេះ iPhone SE4 ក៏នឹងប្រើរន្ធ USB-C ជំនួស Lightning Connector ថែមទៀតផង។ សម្រាប់តម្លៃវិញ ត្រូវបានគេប៉ាន់ប្រមាណថា អាចខ្ទង់ប្រហែល $499 ទៅ $549។ តាមព័ត៌មានចចាមអារាមចុងក្រោយបានបញ្ជាក់ថា iPhone SE4 ទំនងជានឹងបង្ហាញវត្តមាននៅថ្ងៃណាមួយរវាងខែមិនា និងខែឧសភា ក្នុងឆ្នាំ 2025៕
iPhone SE4 នឹងមានអេក្រង់ទំហំ 6.06-អ៊ីង និងបំពាក់កាមេរ៉ាក្រោយតែមួយគ្រាប់ប៉ុណ្ណោះ