
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញវត្តមានផ្លូវការណ៍ទូរស័ព្ទ iPhone SE4 នៅដើមឆ្នាំ 2025 ហើយបើតាមប្រភពព័ត៌មានដែលបានចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថា iPhone SE4 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងខែមិនា ឆ្នាំ 2025 ដែលជាពេលវេលាលឿនជាងរបាយការណ៍ដែលបានចេញផ្សាយលើមុន 1 ខែ។
បើតាមប្រភពចេញពីសង្វាក់ផ្គត់ផ្គង់ដែលបានរាយការណ៍ទៅកាន់បណ្តាញសារព័ត៌មាន MacRumors បានអះអាងថា ទូរស័ព្ទ iPhone SE4 នឹងប្រកាសចេញផ្លូវការណ៍នៅក្នុងត្រីមាសទី 1 ក្នុងឆ្នាំ 2025 ជាពេលដែល Apple នឹងធ្វើការប្រកាសចេញផ្លូវការណ៍នៅឈីប 5G-Modem ដែលអភិវឌ្ឍន៍ដោយខ្លួនឯងផ្ទាល់។ iPhone SE4 ត្រូវបានគេដឹងថា នឹងលប់ចោលនូវប៊ូតុង Touch ID និងប្រើបន្ទះអេក្រង់ notch display ដែលមានបង្កប់នូវមុខងារ Face ID ហើយនិងប្រើនូវបន្ទះឈីបដែលប្រើនៅលើ iPhone 14 Series (A16 bionic)។

ទោះជាយ៉ាងណា iPhone SE4 ឬ SE-2025 នឹងមានកាមេរ៉ាក្រោយតែមួយគ្រាប់ដូចគ្នានឹងជំនាន់ iPhone SE បច្ចុប្បន្នដដែល។ សម្រាប់តម្លៃ iPhone SE3 (2022) នៅពេលប្រកាសចេញ គឺខ្ទង់ $429 ដោយឡែកសម្រាប់ iPhone SE4 ឬ SE-2025 វិញត្រូវបានគេព្យាករណ៍ថា អាចមានតម្លៃខ្ទង់ $459 ឬក៏ $499៕
