ស្វែងរកពួកយើង:

'iPhone Ultra' នឹងដោះស្រាយទៅលើបញ្ហាធំៗចំនួន 2 មុននឹងដាក់សម្ពោធជាផ្លូវការណ៌

ដោយ

ជុំ ប៉េងលីន

13 មេសា 2026 03:16 រសៀល

អាន 2 នាទី

Article image
'iPhone Ultra' នឹងដោះស្រាយទៅលើបញ្ហាធំៗចំនួន 2 មុននឹងដាក់សម្ពោធជាផ្លូវការណ៌
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា មានគម្រោងនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Foldable iPhone នៅក្នុងខែកញ្ញាខាងមុខនេះហើយ ដោយស្មាតហ្វូនថ្មីនេះ នឹងដោះស្រាយទៅលើបញ្ហាធំៗចំនួន 2 នៅលើស្មាតហ្វូនបត់បាននេះ។ តាមអ្នកទម្លាយម្នាក់ដែលបង្ហោះនៅលើបណ្តាញសង្គមរបស់ចិន Weibo ថ្មីៗនេះ ដោយអះអាងថា ស្មាតហ្វូនបត់បាន Foldable iPhone នេះនឹងមានឈ្មោះហៅថា "iPhone Ultra."។

តាមការបញ្ជាក់ចេញពី Mark Gurman របស់ Bloomberg បានអោយដឹងថា ស្មាតហ្វូនថ្មីនេះ នឹងមានការពង្រឹងទៅលើគុណភាពនៃអេក្រង់ និងភាពធន់ជារួចធៀបទៅនឹងស្មាតហ្វូនបត់បានជាច្រើនទៀតនៅលើទីផ្សារ។ គាត់បាននិយាយថា ក្រុមការងារជាច្រើនរបស់ក្រុមហ៊ុន Apple ជឿជាក់ថា ពួកគេបានដោះស្រាយទៅលើបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងគុណភាពនៃអេក្រង់ និងភាពធន់ជារួមនៃស្មាតហ្វូននេះ ដែលវាជាបញ្ហាដ៏ធំដែលកើតឡើងនៅលើស្មាតហ្វូនបត់បាននាពេលបច្ចុប្បន្ននេះ។

ជាពិសេស ស្នាមផ្នត់នៅលើអេក្រង់ Foldable iPhone នេះ នឹងមានស្នាមមើលឃើញតិចជាងមុននៅពេលដែលវាបត់បើធៀបជាមួយនឹងស្មាតហ្វូនបត់បានជាច្រើនទៀត។ លោក Ming-Chi Kuo បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Foldable iPhone នេះ នឹងគ្មានស្នាមផ្នត់ "crease-free" នៅផ្នែកខាងក្នុងនោះទេ! ប៉ុន្តែក្រោយមកលោក Gurman បញ្ជាក់ថា ក្រុមហ៊ុន Apple គឺប្រើប្រាស់នូវបច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយទៅលើស្នាមផ្នត់បានច្រើនប៉ុណ្ណោះ ។

Article image
ស្មាតហ្វូនអេក្រង់បត់ Foldable iPhone ថ្មីនេះ មានអេក្រង់ខាងក្នុងទំហំ 7.7 អ៊ីង សម្រាប់ទស្សនាវីដេអូ ការលេងហ្គេម និងការងារ multitasking។ ទៅលើផ្នែកខាងក្រៅវិញ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ខាងក្រៅទំហំ 5.3 អ៊ីង មានកាមេរ៉ាខាងក្រោយ 2 គ្រាប់ កាមេរ៉ាខាងមុខ 1 គ្រាប់ និង Touch ID power button ជំនួសអោយ Face ID ៕
'iPhone Ultra' នឹងដោះស្រាយទៅលើបញ្ហាធំៗចំនួន 2 មុននឹងដាក់សម្ពោធជាផ្លូវការណ៌