ស្វែងរកពួកយើង:

iPhone X, HomePod និង AirPods ត្រូវបាន Apple ត្រៀមដាក់ចូលក្នុងបញ្ចីផលិតផលលែងប្រើបានហើយ

ដោយ

Koun Jab Luffy

04 កក្កដា 2024 05:44 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ Apple បានចាត់ថ្នាក់ iPhone X, HomePod ជំនាន់ទីមួយ និង AirPods ជំនាន់ទី 1 ជា "ផលិតផលលែងប្រើបាន" “Obsolete Products”។ យោងតាមស្ដង់ដារចាត់ថ្នាក់របស់ Apple ផលិតផលត្រូវបានបញ្ឈប់ការផលិតលើសពី 5 ឆ្នាំ ឬ តិចជាង 7 ឆ្នាំត្រូវបានចាត់ទុកថា "ផលិតផលលែងប្រើបាន"។ ការកំណត់នេះមានន័យថា ហាងលក់ Apple Store និងអ្នកផ្តល់សេវាដែលមានការអនុញ្ញាតពីក្រុមហ៊ុននឹងបន្តផ្តល់សេវាកម្មជួសជុលសម្រាប់ផលិតផលទាំងនេះរហូតដល់ 2 ឆ្នាំ ប្រសិនបើវាមានការផ្គត់ផ្គង់គ្រឿងបន្លាស់គ្រប់គ្រាន់។
សម្រាប់ iPhone X ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញដំបូងក្នុងខែកញ្ញា ឆ្នាំ 2017 ហើយនិងមានលក់នៅក្នុងហាង Apple Store នៅថ្ងៃទី 03 ខែវិច្ឆិការ ឆ្នាំដដែល។  iPhone X គឺជា iPhone ពិសេសដំបូងដែលត្រូវបានផលិតឡើងសម្រាប់ខួប 10 ឆ្នាំរបស់វត្តមាន iPhone  នៅលើទីផ្សារ ហើយក៏ជា iPhone ដំបូងគេដែលមានអេក្រង់ Full-screen ជាមួយអេក្រង់ឆកផងដែរ។ iPhone X មានអេក្រង់ទំហំ 5.8-inch Super Retina Display។
Article image
ចំនែក HomePod ដែលជា Speaker ដំបូងរបស់ Apple ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញដំបូងក្នុងថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2017 និងមានចេញដាក់លក់នៅ Apple Store នៅថ្ងៃទី 09 ខែកញ្ញា ឆ្នាំ 2018។ HonePod គឺជាឧបករណ៍បំណងសំឡេងឆ្លាតវៃកម្រិតខ្ពស់ (High-end Smart Speaker) ដែលមានតម្លៃលក់ដំបូងខ្ទង់ $299។ HomePod ជំនាន់់ដំបូង គឺប្រើប្រាស់នូវបន្ទះឈីប A8 Chip ដែលគាំទ្រនូវកម្រិតសំឡេងគុណភាពខ្ពស់បំផុតមិនធ្លាប់មាន ដូចជា real-time acoustic modeling, audio beamforming, និង multi-channel echo cancellation ជាដើម។
Article image
ជាចុងក្រោយ គឺកាស AirPods ដែលជាការស្តាប់ឥតខ្សែដំបូងរបស់ Apple ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍នៅថ្ងៃទី 7 ក្នុងខែកញ្ញា ឆ្នាំ 2016 និងបានប្រកាសចេញលក់នៅថ្ងៃទី 13 ក្នុងខែធ្នូ ឆ្នាំដដែល។ First Generation AirPods ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវបន្ទះឈីប Custom W1 Chip ជាមួយថាមពលថ្មកាន់បានយូរ រួមនឹងមានស្ថិរភាពក្នុងការតភ្ជាប់ល្អបំផុត៕
iPhone X, HomePod និង AirPods ត្រូវបាន Apple ត្រៀមដាក់ចូលក្នុងបញ្ចីផលិតផលលែងប្រើបានហើយ