ស្វែងរកពួកយើង:

iPhone អេក្រង់គ្មានគែម ឬ Zero-bezel ទំនងជានឹងបង្ហាញវត្តមាននៅឆ្នាំ 2026

ដោយ

Koun Jab Luffy

27 ធ្នូ 2024 07:21 ព្រឹក

អាន 2 នាទី

Article image
ទូរស័ព្ទស្មាតហ្វូនដែលបំពាក់អេក្រង់គ្មានគែម ឬ zero-bezel គឺស្ថិតនៅតែក្នុងក្តីស្រៃ ទោះបីជាបច្ចុប្បន្ន ស្មាតហ្វូនកំពូលៗរបស់ក្រុមហ៊ុនផលិតជាច្រើន បានធ្វើឲ្យប្រសើរឡើងទៅលើការរចនាគែបអេក្រង់រួមតូចស្តើង បើធៀបនឹងកាលពីប៉ុន្មានឆ្នាំមុន។
ថ្មីៗនេះ Apple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក iPhone ដ៏ពេញនិយម ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការជាមួយក្រុមហ៊ុន Samsung Display និង LG Display ទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះអេក្រង់ទូរស័ព្ទ iPhone ដែលគ្មានគែម ឬ zero-bezel iPhone screen អស់រយះពេលប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែ មិនទាន់ទទួលបានជោគជ័យឈានដល់ការបរិមាណផលិតទ្រង់ទ្រាយធំនៅឡើយទេ។
កាលដើមឡើយ Apple ត្រូវបានរំពឹងថា នឹងមានការប្រកាសចេញទូរស័ព្ទ iPhone បំពាក់អេក្រង់គ្មានគែម ឬ zero-bezel iPhone នៅក្នុងឆ្នាំ 2025 ឬឆ្នាំ 2026។ យ៉ាងណាមិញបើតាមរបាយការណ៍ចេញពីប្រទេសកូរ៉េខាងត្បូងថ្ងៃនេះ បាននិយាយថា Apple នឹងមិនទាន់ប្រកាសចេញ zero-bezel iPhone screen នៅឆ្នាំ 2025 ឬសូម្បីតែឆ្នាំ 2026 ព្រោះអីបច្ចេកវិទ្យាអេក្រង់ថ្មីនេះ មិនទាន់រួចរាល់សម្រាប់ការផលិតនោះទេ។
ក្នុងពេលបច្ចុប្បន្ន Apple ចង់រក្សាបច្ចេកវិទ្យាអេក្រង់ iPhone បែប Flat-Screen ដដែល ដោយគ្រាន់តែមានការកែប្រែផ្នែករចនាតិចតូចប៉ុណ្តោះ ដូចជា iPhone 16 Pro Series បច្ចុប្បន្ន គឺបានកែប្រែទៅលើការរចនាគែមអេក្រង់តូចស្តើងជាងជំនាន់ iPhone 15 Pro Series ឆ្នាំមុន ខណៈពេលដែល អេក្រង់របស់ iPhone 17 Pro Series ដែលចេញនៅឆ្នាំ 2025 ត្រូវបានគេព្យាករណ៍ថា នឹងមានការកែប្រែថ្មីផងដែរ។
Article image
Apple ហាក់មិនចង់ប្រើបច្ចេកវិទ្យាអេក្រង់កោងសម្រាប់ទូរស័ព្ទ iPhone របស់ខ្លួននោះទេ ដោយសារតែវាអាចធ្វើឲ្យបានអត្តសញ្ញាណរបស់ iPhone និងមានផលរំខានក្នុងការប្រើប្រាស់ផងដែរ។ ហើយសម្រាប់ក្តីស្រមៃនៃការមកដល់ទូរស័ព្ទ iPhone ដែលប្រើបច្ចេកវិទ្យាអេក្រង់កោងគ្មានគែម zero-bezel អាចនឹងកើតមានឡើងនៅឆ្នាំ 2027 ព្រោះពេលនោះ Apple និងដៃគូសហការរបស់ខ្លួន គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតអេក្រង់ប្រភេទថ្មីនេះបានសម្រាប់សង្វាក់ផលិត iPhone។ ដូចនេះ តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ ប្រសិនបើ Apple ពិតជាបញ្ចេញ iPhone ដែលបំពាក់អេក្រង់កោងគ្មានគែម តើចង់ប្រើដែរ ឬទេ៕