ស្វែងរកពួកយើង:

iPhone អេក្រង់បត់បានស្ថិតនៅក្នុងការតេស្ត ខណៈដែល iPad អេក្រង់បត់មានការពន្យាពេល!

ដោយ

Koun Jab Luffy

05 កក្កដា 2025 08:33 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ថ្មីមួយចេញពីសារព័ត៌មាន DigiTimes ថ្មីៗនេះ គឺបានបង្ហាញអំពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Apple ទៅលើផលិតផលដែលអាចបត់បានរបស់ខ្លួនហើយ។ បើតាមការបញ្ជាក់ចេញពីប្រភពផ្គត់ផ្គង់ជាច្រើនថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងមានការផ្អាកទៅការផលិត iPad បត់បាន ដោយសារតែបញ្ហាបច្ចេកទេស និងតម្លៃ។ នៅពេលនេះ ក្រុមហ៊ុនបានងាកទៅផ្តោតទៅលើស្មាតហ្វូនបត់បាន Foldable iPhone វិញ។
សូមជំរាបថា ក្រុមហ៊ុន Apple បានធ្វើការអភិវឌ្ឍទៅលើផលិតផលដែលមានអេក្រង់ ដែលអាចបត់បាន រួមមានដូចជា iPad និង Macbook ជាដើម។ ប៉ុន្តែថ្មីៗនេះ មានប្រភពជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Apple បានផ្អាកទៅលើគម្រោងទាំងនេះហើយដោយសារតែភាពស្មុគស្មាញទៅលើការផលិត និងតម្លៃនៃផលិតកម្មខ្ពស់។ ការបង្កើតនូវអេក្រង់ OLED Panels ដែលអាចបត់បាន គឺអាចនៅតែជាបញ្ហាស្មុគស្មាញ ជាពិសេសគឺការរក្សានូវគុណភាពស្តង់ដាររបស់ក្រុមហ៊ុន Apple ។
ក្រៅពីឧបសគ្គនៅក្នុងការផលិតនេះ ក្រុមហ៊ុន Apple ក៏មានការព្រួយបារម្ភអំពីចំនួនអតិថិជន ដែលមានតម្រូវការទៅលើថេប្លេតដែលអាចបត់បានផងដែរ។ តម្លៃខ្ពស់អាចនឹងធ្វើអោយផលិតផលនេះពិបាកនៅក្នុងការឈរជើងនៅលើទីផ្សារ។ ថេប្លេតនេះអាចនឹងមានទំហំចាប់ពី 18.8-អ៊ីង ទៅ 20.2-អ៊ីង OLED panel ហើយអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 និង 2028។ ប៉ុន្តែសម្រាប់ការអភិវឌ្ឍទៅលើស្មាតហ្វូន iPhone បត់បាននៅតែបន្ត។ ស្មាតហ្វូននេះ ពេលនេះ ស្ថិតនៅក្នុងដំណាក់កាល P1 Prototype ក្នុងខែមិថុនាឆ្នាំ 2025 នេះ ហើយវាអាចនឹងឈានដល់ដំណាក់កាលEngineering Verification Test (EVT) នៅដើមឆ្នាំ 2026។
Article image
យោងតាមការបែកធ្លាយកន្លងមកនោះ ស្មាតហ្វូនជំនាន់ថ្មីរបស់ iPhone ដែលអាចបត់បាននេះ អាចនឹងមានអេក្រង់ទំហំ 7.8-អ៊ីង OLED display ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung ប្រព័ន្ធ Touch ID នៅចំហៀង និងគែមទីតាញ៉ូមថែមទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់នូវ Liquid Metal Hinge ដើម្បីពង្រឹងទៅលើភាពធន់ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងងប្ហាញខ្លួននៅក្នុងខែកញ្ញា ឆ្នាំ 2025 នេះ ជាមួយនឹងតម្លៃចន្លោះពី $2,100 និង  $2,300៕