ស្វែងរកពួកយើង:

iQOO 13 នឹងបំពាក់នូវថាមពលថ្មទំហំ 6,100mAh និងគាំទ្រនូវកម្លាំងសាក 120W rapid charging

ដោយ

Koun Jab Luffy

22 កញ្ញា 2024 03:38 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ ដែលជា iQOO ក្រុមហ៊ុនស្មាតហ្វូនដ៏ធំ និងកំពុងនាំមុខគេនៅលើទីផ្សារស្មាតហ្វូនប្រទេសចិន បានជូនដំណឹងពីប្រកាចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនថ្មីមួយទៀតហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏ជាម៉ូដែលថ្មីមួយ ដែលស្ថិតនៅក្នុងចំណោមស្មាតហ្វូនដែលមានការបំពាក់នូវថ្មទំហំធំជាង 6,000mAh ផងដែរ។ សូមជំរាបថា ថ្មីៗនេះ មានស្មាតហ្វូនថ្នាក់កណ្តាលមួយចំនួនត្រូវបានក្រុមហ៊ុនតម្លើងជាមួយថ្មធំ ដែលស្មាតហ្វូនទាំងនោះរួមមានដូចជា Vivo Y300 Pro គឺមានការបំពាក់នូវថ្មទំហំធំ 6,500mAh និង iQOO Z9 Turbo+ មានថ្មទំហំដល់ទៅ 6,400mAh។
ថ្មីៗនេះបើតាមការបង្ហោះនៅលើបណ្តាញ Weibo របស់អ្នកទម្លាយ Digital Chat Station បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ iQOO នេះ នឹងមានការបំពាក់នូវថាមពលទំហំ 6,100mAh ហើយនិងមានការគាំទ្រដោយកម្លាំងសាក 120W fast charging ថែមទៀតផង។ បើទោះបីជាអ្នកទម្លាយរូបនេះ នៅមិនទាន់បានបង្ហាញនូវឈ្មោះរបស់ស្មាតហ្វូននេះក៏ដោយ ក៏គេទាយដឹងរួចមកហើយថា ស្មាតហ្វូននេះគឺជា iQOO 13។ កន្លងមក ក៏ធ្លាប់បានការទម្លាយថា ស្មាតហ្វូននេះនឹងមានការទ្រទ្រង់នូវកម្លាំងសាក 50W wireless charging ផងដែរ។
Article image
អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូន iQOO 13 នឹងមានការបំពាក់នូវអេក្រង់រាបស្មើរប្រភេទ OLED ដែលបង្ហាញចេញបានកម្រិត 2K និងមានល្បឿន 144Hz refresh rate ព្រមទាំងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 ថែមទៀតផង។ iQOO 13 នឹងមានការប្រើប្រាស់កាមេរ៉ាគោលទំហំ 50-Megapixel មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide ហើយនិងទីបីមានទំហំ 50-Megapixel Periscope Telephoto ហ៊្សូមបាន 3x optical zoom។ សម្រាប់កាមេរ៉ាមុខទំហំ 16-Megapixel។
Article image
iQOO 13 នឹងរត់នៅលើប្រព័ន្ធប្រតិបត្តិការ OriginOS 15 ផ្អែកលើ Android 15. ស្មាតហ្វូនក៏នឹងមានការប្រើប្រាស់ប្រព័ន្ធស្កែនម្រាមដៃ ultrasonic និងមានស៊ុមលោហៈ ហើយនិង Halo light strip រួមជាមួយនិងបច្ចេកវិទ្យា IP68-rated ផងដែរ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 16GB ប្រភេទ LPDDR5x RAM និងអង្គចងចាំទំហំ UFS 4.0 storage។ iQOO 13 ត្រូវគេរំពឹងថា ក៏នឹងមានវត្តមាននៅឥណ្ឌានាចុងឆ្នាំនេះផងដែរ។ ‌
iQOO 13 នឹងបំពាក់នូវថាមពលថ្មទំហំ 6,100mAh និងគាំទ្រនូវកម្លាំងសាក 120W rapid charging