
iQOO 13 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយដែលនឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិនាថ្ងៃទី 30 ខែតុលាខាងមុខនេះហើយ។ នៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់ ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតមួយនេះ ត្រូវបានគេទម្លាយចេញនូវព័ត៌មានថ្មីៗជាច្រើនដែលមានភាពទាក់ទាញខ្លាំងមែនទែន នៅក្នុងនោះមានដូចជា តួខ្លួនមានកម្រ៉ាស់ស្តើង ថាមពលថ្មទំហំធំ និងបច្ចេក វិទ្យាសាកលឿនជាដើម។
ជាមួយនិងការឌីស្សាញរូបរាងកម្រ៉ាស់ត្រឹមតែ 7.99mm ស្មាតហ្វូនជំនាន់ថ្មី iQOO 13 នេះ គឺមានការតម្លើងមកជាមួយនូវថាមពលថ្មទំហំ 6150mAh ដែលមានការប្រើប្រាស់នូវថ្មប្រភេទ Silicon Anode ជំនាន់ទី 3 ដែលមានការបង្កើននូវទំហំថាមពលថ្ម 23% ប្រៀបធៀបជាមួយនិងថាមពលដែលមាននៅលើស្មាតហ្វូនជំនានមុន។ ជាមួយគ្នានេះថ្មនេះក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីអាចកាន់បានយូរជាងមុនផងដែរ។

នៅលើស្មាតហ្វូននេះមានការតម្លើងនូវមុខងារថ្មីដែលអាចធ្វើការសន្សំសំចៃថាមពលថ្មបានល្អជាងមុន បើទោះបីជាអ្នកមើលវីដេអូកម្រិតខ្ពស់ ហើយនិងមានការបញ្ជាលើអេក្រង់ញឹកញាប់ក៏ដោយ។ iQOO 13 មានការបំពាក់នូវបន្ទះឈីបដែលជួយការពារដល់ថាមពលថ្មថែមទៀតផង។
iQOO 13 ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានអេក្រង់ទំហំ 6.82-អ៊ីងកម្រិត 2K បង្ហាញចេញបានទំហំ 3168x1440pixels ដែលជាកញ្ចក់ដំបូងរបស់ក្រុមហ៊ុន BOE ដែលមានឈ្មោះថា Q10 luminescent ដែលមានការឌីស្សាញរួមបញ្ចូលគ្នាជាមួយនិងបច្ចេកវិទ្យា 8T LTPO circuit design។ ជាមួយនិងការអភិវឌ្ឍរួមគ្នានេះ បាន ធ្វើអោយអេក្រង់នេះមានល្បឿន 2592Hz refresh rate នៅពេលមានពន្លឺពេញ ហើយនិងមានការតម្លើងនូវ DC-like dimming solution ជួយការពារភ្នែកទៀតផង។

iQOO 13 ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite និងមានរ៉េមទំហំ 16GB of LPDDR5x RAM ហើយនិងអង្គចងចាំទំហំ 1TB of UFS 4.0 storage។ នៅលើស្មាតហ្វូននេះក៏មានការតម្លើងនូវឈីប Q2 gaming សម្រួលដល់ការលេងហ្គេមផងដែរ។ មានការបញ្ជាក់ថា ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32-Megapixel និងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ទំហំ 50-Megapixel។ iQOO 13 អាចនឹងមានការប្រកាសនៅលើទីផ្សារសកលនាសប្តាហ៌ដំបូងនៃខែធ្នូ។
