ស្វែងរកពួកយើង:

iQOO 13 នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 រ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB

ដោយ

Koun Jab Luffy

29 ឧសភា 2024 10:15 ព្រឹក

អាន 2 នាទី

Article image
កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៌ថា Xiaomi 15 ដែលស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Xiaomi នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលមានបន្ទះឈីប Snapdragon 8 Gen 4 នៅក្នុងនោះក៏មានការបញ្ជាក់ថា មានក្រុមហ៊ុនជាច្រើន ក៏កំពុងតែប្រជែងគ្នាក្នុងការប្រើប្រាស់ទៅលើបន្ទះឈីបនេះផងដែរ។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនេះ ក៏មានក្រុមហ៊ុន iQOO ផងដែរ ដែលគេដឹងថា នឹងមានការបញ្ចេញនូវស្មាតហ្វូន iQOO 13 ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 4 នេះ។
នៅថ្ងៃនេះ យោងតាមអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ គឺបានចែករំលែកព័ត៌មានថ្មីរបស់ស្មាតហ្វូន iQOO 13 នៅលើបណ្តាញសង្គម Weibo ហើយ ដោយក្នុងនោះ មានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ OLED 8T LTPO display បង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ទំហំ 2800x1260 pixels កម្រិត 1.5K។ ដូចអ្វីដែលបានរំពឹងមុននេះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 រ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB។ នៅក្នុងការបែកធ្លាយនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះមានថាមពលថ្មធំ ប៉ុន្តែមិនទាន់មានការបញ្ជាក់អំពីទំហំជាក់លាក់នោះទេ។
Article image
សូមជំរាបថា កាលពីពេលមុននេះ អ្នកទម្លាយ Smart Pikachu ធ្លាប់បានទម្លាយថា ស្មាតហ្វូន iQOO 13 នេះ នឹងមានថាម ពលថ្មទំហំ 6000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 120W fast charging។
Article image
បើក្រឡេកមើលទៅលើស្មាតហ្វូន iQOO 12 ដែលចេញមុននេះវិញ គឺមានថាមពលថ្មទំហំ 5000mAh។ ដូចនេះ ប្រសិនបើមានការបង្កើនទៅលើទំហំថ្មទៅលើស្មាតហ្វូននេះមែនពិតជាល្អ។ ស្មាតហ្វូន iQOO 13 នេះគឺមានម៉ូដែល Pro ដែលមានអេក្រង់គែមកោង curved panel ជាមួយនឹងកម្រិតភាពច្បាស់ 2K resolution។ ស្មាតហ្វូននេះ ក៏នឹងមានបន្ទះឈីបដូចទៅនឹងម៉ូឌែល iQOO 13 ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតអំពីស្មាតហ្វូននេះនៅឡើយទេ។ បន្ទះឈីប Snapdragon 8 Gen 4 នឹងបង្ហាញវត្តមាននៅក្នុងខែតុលាឆ្នាំ 2024 ខាងមុខនេះហើយ៕