
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី iQOO 13 នឹងមានការបំពាក់មកជាមួយនូវថាមពលថ្មទំហំ 6150mAh និងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាក 120W fast wired charging។ ប្រៀបធៀបជាមួយនិងម៉ូដែលថាមពលថ្មនេះ គឺមានទំហំធំជាង 1,150mAh ខណៈដែលបច្ចេកវិទ្យាសាកគឺនៅតែរក្សានៅដដែល។ ព័ត៌មានថ្មីនេះ គឺត្រូវបានគេមើលឃើញថា មានការបញ្ជាក់ជាផ្លូវការដោយលោក Jia Jingdong នៅលើបណ្តាញ Weibo។
នៅក្នុងសំណេរខាងលើនេះ លោក Jia Jingdong ថែមទាំងមានការបញ្ជាក់បន្ថែមថា អេក្រង់របស់ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ដែលបានធ្វើការអភិវឌ្ឍរួមគ្នារវាង iQOO និងក្រុមហ៊ុន BOE។ អេក្រង់នេះ គឺមានសមត្ថភាពអាចរត់បានជាមួយល្បឿន 144 Hz refresh rate។ ចំពោះកម្លាំងម៉ាស៊ីននៅលើស្មាតហ្វូនជំនាន់់ថ្មី iQOO 13 គឺដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite SoC ដែលទើបតែនឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃនេះ ហើយនិងរត់នៅលើស្បែកមុខកម្មវិធី OriginOS 5 សម្រាប់ទីផ្សារប្រទេសចិន។ ស្មាតហ្វូននេះ ក៏នឹងមានការតម្លើងមកជាមួយនូវ "super powerful" ម៉ូទ័ររំញ័រ ផងដែរ។

សូមជំរាបថា កន្លងមកមានពាក្យចចាមអារ៉ាមនិយាយថា iQOO 13 នឹងប្រកាសចេញនៅលើទីផ្សារសកល ហើយនិងទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 5 ខែធ្នូ 2025អ។ ដូច្នេះសម្រាប់ទីផ្សារប្រទេសចិន អាចនឹងមកដល់ឆាប់នេះហើយ។
