ស្វែងរកពួកយើង:

iQOO 13 នឹងមានកម្រាស់ស្តើងជាង 8.1mm និងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក 100W PPS Charging

ដោយ

Koun Jab Luffy

09 តុលា 2024 05:35 ល្ងាច

អាន 2 នាទី

Article image
មកដល់ថ្ងៃនេះ ស្មាតហ្វូន iQOO 13 នៅតែបន្តមានពាក្យចចាមអារ៉ាមជាច្រើន ហើយនិងមានការបែកធ្លាយរូបភាពជាបន្តបន្ទាប់។ នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះ មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបំពាក់នូវ Single-Layer Motherboard និងការ Upgrade ទៅលើប្រព័ន្ធ Cooling System រួមនិងបន្ទះឈីប Q2 ដែលអភិវឌ្ឍដោយក្រុមហ៊ុននេះថែមទៀតផង។ នៅពេលនេះ មានការបែកធ្លាយមួយចេញពី Experience More ដែលផ្តល់នូវព័ត៌មានលម្អិតបន្ថែមរបស់ស្មាតហ្វូននេះ។
បើតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មី iQOO 13 នេះ នឹងមានកម្រាស់ស្តើងជាង 8.1 mm ។ ស្មាតហ្វូននេះមានកម្រាស់ស្រដៀងគ្នាទៅនឹងម៉ូឌដែលមុនអញ្ចឹងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានការពង្រឹងទៅលើភាពធន់ ហើយក៏មានបំពាក់នូវ IP68 ដែលទប់ទល់ទៅនឹងការជ្រាបទឹក និងធូលីថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះ ក៏មានប្រព័ន្ធ Ultrasonic Fingerprint Recognition មានអេក្រង់រាបស្មើរ ហើយនិងមានមានរន្ធប្រហោង punch-hole សម្រាប់កាមេរ៉ា Selfie ផងដែរ។
Article image
អ្នកទម្លាយរូបនេះបានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W PPS Fast Charging, ស្រដៀងគ្នាទៅនឹងស្មាតហ្វូន vivo X100 Series អញ្ចឹងដែរ។ នៅក្នុងប្រអប់ស្មាតហ្វូននេះ ក៏មាន Charging Adapter ដែលទ្រទ្រង់នូវ 100W PPS និងឆ្នាំងសាក PD charging រួមនិងខ្សែរ Type-C Connector ។ ស្មាតហ្វូន iQOO 13 នេះនឹងមានអេក្រង់មានគុណភាពប្រសើរជាងកញ្ចក់ BOE X2 Oriental។
Article image
ស្មាតហ្វូន iQOO 13 ថ្មីនេះ នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 SoC។ សម្រាប់កាមេរ៉ាថតវិញ នៅលើស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 50MP Sony IMX921 និងគ្រាប់ទីពីរទំហំ 50MP Samsung ISOCELL JN1 ultrawide lens ហើយនិងគ្រាប់ទីបីមានទំហំ 50MP IMX826 telephoto lens គាំទ្រជាមួយនឹងមុខងារហ៊្សូមបាន 2x zoom។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយនៅឡើយទេ៕
iQOO 13 នឹងមានកម្រាស់ស្តើងជាង 8.1mm និងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក 100W PPS Charging