ស្វែងរកពួកយើង:

iQOO 15 Ultra អាចលេងហ្គេម Honor of Kings ល្បឿន 144 fps ក្នុងកម្រិត Ultra

ដោយ

Koun Jab Luffy

30 មករា 2026 07:49 ព្រឹក

អាន 2 នាទី

Article image
តាមការគ្រោងទុល ក្រុមហ៊ុន iQOO នឹងបង្ហាញចេញនូវស្មាតហ្វូន iQOO 15 Ultra នៅថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2026 នេះហើយ ដែលនេះគឺជាម៉ូដែល Flagship Gaming Smartphone ជំនាន់ថ្មី មានការផ្តោតខ្លាំងជាមួយនិងកម្លាំងខ្លាំង និងមានសមត្ថភាពខ្ពស់ស្របតាមតម្រូវការប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ មកដល់ពេលនេះ ក្រុមហ៊ុននេះ បានបញ្ចេញព័ត៌មានជាច្រើននៅលើ Weibo រួចមកហើយ ដោយថ្មីៗនេះ មានការទម្លាយនូវលក្ខណៈសម្បត្តិសំខាន់ជាច្រើន ជាពិសេសគឺទៅលើបច្ចេកវិទ្យាអេក្រង់តែម្តង។
យោងតាមការបែកធ្លាយខាងលើនេះ បានអោយដឹងថា iQOO 15 Ultra នឹងមានការទ្រទ្រង់បានជាមួយនិងការលេងហ្គេម Honor of Kings ល្បឿន 144fps ជាមួយនិងកម្រិត Ultra។ ហើយក៏មានការបន្ថែមនូវមុខងារថ្មីៗជុំរុញអោយការលេងហ្គេមបានកាន់តែរលូន និងមានការពណ៌ច្បាស់ជាងមុនថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ អាចលេងហ្គេមផ្សាយផ្ទាល់បានចំនួន 7 ជាមួយនិងល្បឿន 144fps បានយ៉ាងរលូន តាមរយៈ iQOO Gaming Livestream Assistant។
Article image
ទៅលើរូបរាងវិញ iQOO 15 Ultra នឹងមានអេក្រង់ 6.85 អ៊ីងកម្រិត 2K flat LTPO display ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung ហើយនិងមានរ៉េមទំហំ 24GB និងអង្គចងចាំទំហំ 1TB រួមជាមួយនិងសិនស័រស្កែនម្រាមដៃ Ultrasonic ផងដែរ។ តាមរបាយការណ៌នេះបានបន្ថែមថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 50MP ចំនួន 3 គ្រាប់ និងមានមុខងារហ៊្សូមបាន 3x periscope telephoto lens នៅលើ CIPA 4.5 ខណៈដែលកាមេរ៉ាមុខមានទំហំ 32MP។
នៅលើស្មាតហ្វូន iQOO 15 Ultra នេះ ក៏មានការប្រើប្រាស់នូវឈីប Q3 gaming ជាមួយនិងប្រព័ន្ធ Advanced Ice Dome active cooling system ផងដែរ។
iQOO 15 Ultra អាចលេងហ្គេម Honor of Kings ល្បឿន 144 fps ក្នុងកម្រិត Ultra