ស្វែងរកពួកយើង:

iQOO 15 ត្រូវបានគេបញ្ជាក់ជាផ្លូវការថា នឹងប្រើអេក្រង់ Samsung AMOLED កម្រិត 2K

ដោយ

Koun Jab Luffy

13 កញ្ញា 2025 09:38 ព្រឹក

អាន 2 នាទី

Article image
ខណៈដែលក្រុមហ៊ុន vivo កំពុងតែមានការមមាញឹកទៅលើការទម្លាយនូវព័ត៌មាននៃការមកដល់នៃស្មាតហ្វូន vivo X300 Series ដែលខ្លួនត្រៀមធ្វើការបង្ហាញចេញនៅក្នុងប្រទេសចិន នាថ្ងៃទី 13 ខែតុលាខាងមុខនេះ នៅពេលនេះ ក្រុមហ៊ុន iQOO ក៏បានចាប់ផ្តើមក្នុងការទម្លាយនូវព័ត៌មាននៃស្មាតហ្វូន iQOO 15 ដែលជាស្មាតហ្វូនប្រណិតរបស់ខ្លួនដូចគ្នា។
យោងតាមការបង្ហោះចេញពីអ្នកគ្រប់គ្រងផលិតផលក្រុមហ៊ុន iQOO លោក Galant V នៅលើបណ្តាញ Weibo បានទម្លាយថា ស្មាតហ្វូន Flagship ថ្មីនេះ នឹងមានការ Upgrade ទៅលើបច្ចេកវិទ្យាអេក្រង់កាន់តែខ្លាំង។ នៅក្នុងនោះ លោកក៏មានការបញ្ចេញនូវរូបភាពថ្មី ដែលមានការបង្ហាញនូវការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។
តាមការទម្លាយខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iQOO 15 នេះ គឺនឹងមានការប្រើប្រាស់នូវអេក្រង់ 2K Everest របស់ក្រុមហ៊ុន Samsung ដែលនេះ គឺជាបន្ទះអេក្រង់ NB Plus Panel។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ អេក្រង់នេះ នឹងមានទំហំ 6.85 អ៊ីង។ លោក Galant V បានទម្លាយថា អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី iQOO 15 នេះ នឹងមានការពង្រឹងទៅលើពន្លឺអេក្រង់ Brightness, Color Accuracy, Contrast, Light Transmission Efficiency រួមនិងការកាត់បន្ថយទៅលើពន្លឺចំណាំងផ្លាតថែមទៀតផង។
Article image
តាមការបញ្ជាក់កន្លងមក បានអោយដឹងថា អេក្រង់ Samsung OLED Panel នេះ មានកម្រិតពន្លឺ Brightness ចាប់ពី 1 nit ដល់ 6,000nits។ សម្រាប់មុខងារពិសេសមួយទៀតនៃអេក្រង់នេះ ក៏មានការប្រើប្រាស់នូវ AR Anti-Reflection Coating ដែលក្រុមហ៊ុន Apple ទើបតែប្រកាសនៅលើស្មាតហ្វូន iPhone 17 Pro Max អញ្ចឹងដែរ។
Article image
ក្រៅពីការបញ្ចេញនូវព័ត៌មានអេក្រង់នេះ នៅលើស្មាតហ្វូននេះ ក៏ត្រូវបានគេនិយាយថា នឹងមានបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធត្រជាក់ 8K Vapor Chamber Cooling System ដែលត្រូវបានឌីស្សាញសម្រាប់បង្កើនទៅលើសមត្ថភាពជាមួយនឹងបន្ទះឈីប Snapdragon ផងដែរ។ ស្មាតហ្វូន iQOO 15 នេះ នឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8 Elite Gen 5 SoC៕
iQOO 15 ត្រូវបានគេបញ្ជាក់ជាផ្លូវការថា នឹងប្រើអេក្រង់ Samsung AMOLED កម្រិត 2K