
បន្ទាប់ពីទម្លាយព័ត៌មាននៃការមកដល់នៃស្មាតហ្វូន iQOO 15 នៅក្នុងប្រទេសចិនអស់ជាច្រើនខែមក នៅទីបំផុត ក្រុមហ៊ុននេះ បានបញ្ជាក់ជាផ្លូវការនូវកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូននេះហើយ។ ក្រុមហ៊ុន iQOO នឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅម៉ោង 7 ល្ងាចនៅថ្ងៃទី 20 ខែតុលាខាងមុខនេះ ដើម្បីបង្ហាញស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ iQOO 13 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ក្រៅពីស្មាតហ្វូន iQOO 15 ក្រុមហ៊ុននេះ ក៏បានត្រៀមបង្ហាញផលិតផលជាច្រើនទៀតដូចជា iQOO Pad 5e, Watch GT 2 និងកាសស្តាប់ TWS 5។
ស្មាតហ្វូនជំនាន់ថ្មី iQOO 15 នេះ នឹងបង្ហញខ្លួននៅក្នុងទីផ្សាររបស់ចិន ជាមួយនឹងពណ៌ចំនួន 4 គឺ Legend Edition, Wilderness, Racing Edition និង Crimson Red។ បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ ស្មាតហ្វូននេះបំពាក់នូវអេក្រង់ Samsung AMOLED រួមជាមួយនិង RGB LED-lit camera island នៅផ្នែកខាងក្រោយ។ លក្ខណៈពិសេសមួយទៀត របស់ស្មាតហ្វូន iQOO 15 នេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5, Q3 gaming ជាមួយនឹងថាមពល ថ្មទំហំ 7,000mAh ។

ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់ដែលបង្ហាញចេញជាមួយកម្រិតភាពច្បាស់ 2K resolution ហើយនិងមានល្បឿន 120Hz refresh rate ព្រមទាំងមានការទ្រទ្រង់នូវសិនស័រ ultrasonic នៅលើអេក្រង់ផងដែរ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបំពាក់នូវសិនស័រ Sony IMX9-sSeries ទំហំ 50MP នៅលើកាមេរ៉ាគោល និង 50MP ultra-wide lens ហើយនិងកាមេរ៉ាទីបីមាមទំហំ 50MP IMX8-series periscope telephoto ផងដែរ។



គួរបញ្ជាក់ថា ក្រុមហ៊ុន iQOO ទើបតែចាប់ផ្តើមទម្លាយព័ត៌មានរបស់ស្មាតហ្វូន iQOO 15 នេះ សម្រាប់ទីផ្សារសកលផងដែរ ហើយស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះ។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា នឹងមានផលិតផលណាផ្សេងទៀតដែលនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន iQOO 15 នេះ។ ក្រុមហ៊ុន iQOO នៅមិនទាន់បញ្ជាក់អំពីលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ Pad 5e, Watch GT 2 និង TWS 5 នោះទេ៕
