
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី QOO 15 ត្រូវបានគេទម្លាយជាថ្មីថា អាចនឹងក្លាយជាម៉ូដែលមួយក្នុងចំណោមស្មាតហ្វូនដែលប្រើឈីប Snapdragon 8 Elite 2 ផងដែរ។ យោងតាមការផ្សាយផ្ទាល់ក្នុងព្រឹត្តិការណ៌លេងហ្គេមនៅប្រទេសចិននាពេលថ្មីៗនេះ លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញវត្តមានឆាប់ៗនេះហើយ។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៌ League of Legends តារាសំដែង Zhao Lusi ត្រូវបានគេមើលឃើញថា នៅតែបន្តប្រើប្រាស់នូវស្មាតហ្វូន iQOO 11S នោះ លោកនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន iQOO បានបញ្ចេញនូវមតិលេងសើចថា គាត់នឹងផ្តល់នូវកាដូស្មាតតហ្វូនជំនាន់ថ្មី iQOO 15 ជូនដល់នាងមួយគ្រឿង។ បន្ទាប់មកនៅលើគណនីផ្លូវការណ៌របស់នាង Zhao Lusi គឺបានបង្ហាញពីការទទួលបានស្មាតហ្វូននេះមែន គឺពិតជាលឿនមែនទែន។

យោងតាមរបាយការណ៌ថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី iQOO 15 Series ដែលមានវត្តមាននៅលើទីផ្សារនាឆ្នាំនេះ នឹងមាន 2 ម៉ូដែលរួមមានដូចជា ម៉ូដែល iQOO 15 និងម៉ូដែល iQOO 15 Ultra។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺនឹងមានការបំពាក់នូវលក្ខណៈសម្បត្តិខ្ពស់ ដោយមានអេក្រ់ទំហំ 6.85 អ៊ីងកម្រិត 2K គាំទ្រដោយបច្ចេកវិទ្យា LTPO OLED display និងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite 2។

ស្មាតហ្វូននេះ នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយមានទំហំ 50MP ក្នុងនោះក៏មានការគាំទ្រនូវសិនស័រ 3x periscope telephoto រួមជាមួយនិង medium-sized sensor ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានថ្មទំហំ 7,000mAh គាំទ្រដោយស្បែកកម្មវិធី OriginOS 6 ផ្អែកលើ Android 16។ សម្រាប់ម៉ូដែល Ultra ត្រូវបានគេបង្ហើបថា នឹងមានការបំពាក់នូវ cooling fan និងTrigger buttons ទៀតផង។ ថ្មីៗនេះមានការបែកធ្លាយមួយនិយាយថា ម៉ូដែកស្តង់ដារ នឹងមកដល់នៅឆ្នាំនេះ ខណៈដែលម៉ូដែល Ultra នឹងបង្ហាញខ្លួននៅដើមឆ្នាំ 2026 ខាងមុខ។
