ស្វែងរកពួកយើង:

iQOO 15 នឹងមានអេក្រង់ 2K បន្ទះឈីប Snapdragon 8 Elite រួមនិងបន្ទះឈីប Gaming ថែមទៀតផង

ដោយ

Koun Jab Luffy

14 សីហា 2025 05:07 ល្ងាច

អាន 2 នាទី

Article image
មកដល់ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន កំពុងតែត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនលំដាប់ Flagship ថ្មីរបស់ខ្លួនជាច្រើននៅក្នុងប្រទេសចិនមុនដាច់ឆ្នាំនេះ។ ខណៈក្រុមហ៊ុន Xiaomi អាចនឹងក្លាយជាក្រុមហ៊ុនមួយគត់ ដែលត្រៀមបង្ហាញស្មាតហ្វូន Xiaomi 16 Series នៅក្នុងខែកញ្ញាខាងមុខនោះ ក្រុមហ៊ុនជាច្រើនទៀត ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញស្មាតហ្វូនលំដាប់ Flagships ជាច្រើននៅក្នុងខែតុលាខាងមុខនេះផងដែរ។
យោងតាមការទម្លាយនៅលើ Weibo ដែលចេញពី Smart Pikachu បានបង្ហើបថា នៅខែតុលាខាងមុខនេះ នឹងមានវត្តមានស្មាតហ្វូន Flagship របស់ក្រុមហ៊ុន Realme និង iQOO ផងដែរ។ ក្រុមហ៊ុន Realme បានបញ្ជាក់ថា ស្មាតហ្វូន Realme GT 8 Series នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នាខែតុលាខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ អាចជាស្មាតហ្វូន Realme GT 8 និង GT 8 Pro ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 ថែមទៀតផង។
Article image
iQOO ក៏ជាក្រុមហ៊ុនមួយដែលបានចាប់ផ្តើមទម្លាយព័ត៌មានអំពីការមកដល់របស់ស្មាតហ្វូនជំនាន់ថ្មី iQOO 15 Series ផងដែរ ក្នុងនោះ ក៏បញ្ជាក់អំពីកាលបរិច្ឆេទនៃការសម្ពោធស្មាតហ្វូននេះផងដែរ។។ យោងតាមអ្នកទម្លាយ Smart Pikachu បានអោយដឹងថា ស្មាតហ្វូន iQOO 15 នឹងបង្ហាញខ្លួននៅក្នុងខែតុលានេះហើយ ដោយថែមទាំងមានវត្តមានស្មាតហ្វូន iQOO 15 Ultra ផងដែរ។ ប៉ុន្តែរបាយការណ៍មួយដែលចេញកាលពីពេលថ្មីៗនេះ ក៏បានទម្លាយថា ការបង្ហាញស្មាតហ្វូននេះ អាចនឹងធ្វើឡើងនៅក្នុងឆមាសទី 1 នៅឆ្នាំក្រោយនេះផងដែរ។
អ្នកទម្លាយរូពនេះ បានអះអាងថា ស្មាតហ្វូន iQOO 15 នឹងមានអេក្រង់ Samsung AMOLED ជាមួយនឹងការទ្រទ្រង់ទៅលើ 2K resolution ផងដែរ។ ក្រៅពីបន្ទះឈីប Snapdragon 8 Elite 2 នៅលើស្មាតហ្វូន iQOO 15 នេះ ក៏នឹងប្រើប្រាស់នូវបន្ទះឈីប gaming ដែលអភិវឌ្ឍដោយខ្លួនឯងថែមទៀតផង។ ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.85-អ៊ីង LTPO គាំទ្រជាមួយនឹង  ultrasonic fingerprint sensor ហើយនិងកាមេរ៉ា 3 គ្រាប់ទំហំ 50MP ដែលមានការទ្រងទ្រង់នូវមុខងារ 3x periscope telephoto ផងដែរ។
Article image
ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 7,000mAh និង OriginOS 6 នៅលើ Android 16 ។ សម្រាប់ស្មាតហ្វូនប្រភេទ Ultra edition នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះហើយ ដោយម៉ូដែលនេះ នឹងមានបំពាក់នូវ cooling fan, gaming trigger buttons និង Wireless Charging ផងដែរ៕
iQOO 15 នឹងមានអេក្រង់ 2K បន្ទះឈីប Snapdragon 8 Elite រួមនិងបន្ទះឈីប Gaming ថែមទៀតផង