iQOO 16 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro និងថាមពលថ្មទំហំ 8,500mAh
ក្រុមហ៊ុន iQOO ត្រូវគេរាយការណ៍ថា បានធ្វើការនៅលើស្មាតហ្វូនលំដាប់ Flagships ថ្មីចំនួន 2 សម្រាប់ទីផ្សាររបស់ចិន។ ស្មាតហ្វូនទី 1 នឹងបង្ហាញខ្លួននៅខែក្រោយនេះ ខណៈពេលដែលស្មាតហ្វូនថ្មីមួយទៀត នឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ។
យោងតាមការបែកធ្លាយចុងក្រោយបំផុតនេះ បាននិយាយអំពីស្មាតហ្វូន iQOO Flagship ថ្មីមួយ ដែលបំពាក់នូវបន្ទះឈីប Qualcomm SM8975។ តាមសាររបស់អ្នកទម្លាយរូបនេះ គឺប្រហែលជាចង់សំដៅទៅលើស្មាតហ្វូន iQOO 16 ដែលនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro។ ជាមួយគ្នានេះក៏មានការបន្ថែមថា ស្មាតហ្វូននេះ នឹងមិនមានបំពាក់នូវ Cooling Fan នោះទេ។ ស្មាតហ្វូននេះ អាចនឹងបំពាក់នូវថាមពលថ្មធំដល់ទៅ 8,500mAh។

ផ្អែកទៅលើការបែកធ្លាយខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវអេក្រង់រាបស្មើរ កម្រិត 2K Display ទ្រទ្រង់ជាមួយនឹងកម្រិតល្បឿន Ultra-High Refresh Rate ដែលមានគោលដៅក្នុងការពង្រឹងទៅលើការលេងហ្គេម និងការងារជាច្រើនទៀតផង។ របាយការណ៍ជាច្រើនមុននេះ ធ្លាប់បានទម្លាយថា ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.85 អ៊ីង Samsung display ជាមួយនឹងល្បឿន 165Hz refresh rate។ ការបែកធ្លាយថ្មីមួយទៀតក៏ទម្លាយអំពី flagship-grade symmetrical speakers ផងដែរ។
សម្រាប់ការថតរូបភាពនៅលើស្មាតហ្វូនជំនាន់ថ្មី iQOO 16 នេះ គឺមានសិនស័រកាមេរ៉ាគោលទំហំ 1/1.3 អ៊ីង ហើយក៏មានកាមេរ៉ាទំហំ 50MP Ultra-Wide Lens និង 50MP Periscope Telephoto។ តាមរយៈកាមេរ៉ានេះ នឹងធ្វើអោយម៉ូដែលនេះ ក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន iQOO ដែលបំពាក់នូវ OriginOS 7 នៅលើ Android 17 ។

សូមជំរាបថា តាមរបាយការណ៍មួយ កាលពីខែមុននេះ ក៏ធ្លាប់ទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Neo Series ថ្មីនេះ ស្ថិតនៅក្នុងការអភិវឌ្ឍ។ អ្នកទម្លាយ Digital Chat Station បានអះអាងថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងខែមិថុនាខាងមុខនេះ។ ខណៈពេលដែលឈ្មោះរបស់ស្មាតហ្វូនថ្មីនេះ នៅមិនទាន់ទម្លាយនោះ មានការព្យាករណ៌ថា ម៉ូដែលថ្មីៗនេះ អាចជាស្មាតហ្វូន iQOO Neo 11S ឬ Neo 11 Pro៕