ស្វែងរកពួកយើង:

iQOO Neo 10 Pro នឹងបំពាក់នូវបន្ទះឈីប Dimensity 9400 ហើយនឹងមានគាំទ្រដោយឈីប Q2 ខ្លាំងក្លាបំផុត

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2024 04:38 ល្ងាច

អាន 2 នាទី

Article image
បើទោះបីជាមានការទម្លាយពេ័ត៌មានជាច្រើនហើយយ៉ាងណាក៏ដោយ មកដល់ពេលនេះ ក្រុមហ៊ុន iQOO នៅមិនទាន់ប្រកាសអំពីកាលបរិច្ឆេទផ្លូវការក្នុងការបបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Neo 10 series របស់ខ្លួននៅឡើងទេ ប៉ុន្តែក្រុមហ៊ុននេះ បានបន្តក្នុងការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនថ្មីនេះមិនដាច់ឡើយ។ បើយោងតាមការទម្លាយ ក្រុមហ៊ុន iQOO របស់ទៅលើការឌីស្សាញថ្មីៗនៅលើបណ្តាញ Weibo នៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូន Neo 10 Pro នឹងប្រើប្រាស់នូវបន្ទះឈីប  MediaTek Dimensity 9400។
កន្លងមហការបែកធ្លាយជាច្រើនក៏មានការបញ្ជាក់ថា បន្ទះឈីប  Dimensity 9400 នេះ គឺនឹងប្រើប្រាស់នៅលើស្មាតហ្វូនម៉ូដែល Neo 10 Pro ផងដែរ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនឈីបនេះ គឺបានបង្ហាញថា បន្ទះឈីបថ្មី Dimensity 9400 នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យាខ្នាត 3nm របស់ក្រុមហ៊ុន TSMC នឹងមានការប្រើប្រាស់នូវស្ថាបត្យកម្ម 1+3+4 CPU។ បន្ទះឈីបនេះ គឺមានការគាំទ្រដោយ High-Performance Cortex-X925 Core ដែលរត់បានល្បឿន 3.63GHz និង 3x Cortex X5 cores ដែលមានល្បឿន 3.3GHz ហើយនិង 4x Energy-Efficient Cortex-A720 cores រត់បានល្បឿន 2.4GHz។ បន្ទះឈីប Dimensity 9400 ក៏មានការគាំទ្រជាមួយនឹងក្រាហ្វិកកាត Immortalis G925 GPU គឺបង្កើនល្បឿន performance ដល់ទៅ 41% ធៀបជាមួយនឹងបន្ទះឈីបជំនាន់មុននេះ។
Article image
សម្រាប់អ្នកដែលចូលចិត្តលេងហ្គេម គឺនឹងរីករាយកាន់តែខ្លាំង ដោយសារតែឈីបនេះ គឺមានការបង្កើនល្បឿនលឿនជាងមុន 40% ទៅលើ ray tracing ហើយនិងការបង្កើនទៅលើការសន្សំសំចៃថាពលពលថ្ម Power Efficiency  បានខ្ពស់ជាងមុនដល់ទៅ 44%។ ស្មាតហ្វូន Neo 10 Pro នេះ ក៏នឹងមានការបំពាក់នូវបន្ទះឈីប “Q2” ដែលអាចប្រើប្រាស់ទៅលើការងារជាច្រើនដូចជាការលេងហ្គេម និងការងារផ្សេងៗជាច្រើនទៀតបានថែមទៀតផង។ សម្រាប់ស្មាតហ្វូន Neo 10 គឺក្រុមហ៊ុន iQOO នឹងមានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន iQOO ទើបតែចែករំលែកអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Neo 10 series។ ស្មាតហ្វូនម៉ូដែល Pro និង Standard នេះ នឹងមានថាមពលថ្មទំហំ 6,100mAh និងកម្រាស់ស្តើងត្រឹមតែ 7.99mm។ នៅទីបំផុត ក្រុមហ៊ុន iQOO បានបញ្ជាក់ថា ស្មាតហ្វូន Neo 10 series នឹងប្រកាសនូវ  OriginOS 5 នៅលើស្មាតហ្វូនថ្មីនេះផងដែរ៕
iQOO Neo 10 Pro នឹងបំពាក់នូវបន្ទះឈីប Dimensity 9400 ហើយនឹងមានគាំទ្រដោយឈីប Q2 ខ្លាំងក្លាបំផុត