
នៅថ្ងៃទី 20 ខែឧសភា ស្អែកនេះ ក្រុមហ៊ុន iQOO នឹងមានការរៀបចំនូវព្រឹត្តិការណ៌មួយនៅប្រទេសចិន ដែលនឹងមានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីជាច្រើន រួមមានដូចជា iQOO Neo 10 Pro+, iQOO Pad 5 series និង iQOO Watch 5 ផងដែរ។ នៅថ្ងៃនែះ មុនការប្រកាសចេញជាផ្លូវការណ៌ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ បានទម្លាយនូវព័ត៌មានថ្មីៗទាក់ទងស្មាតហ្វូនថ្មីហើយ។I យោងតាមការទម្លាយចុងក្រោយនេះ iQOO បានបង្ហាញនូវថាមពល និងកម្លាំងសាកនៅលើស្មាតហ្វូន Neo 10 Pro+ ថែមទៀតហើយ។
iQOO Neo 10 Pro+ ត្រូវបានគេបញ្ជាក់ថា គឺមានកម្លាំងសាក 120W fast charging system និងមានថាមពលថ្មទំហំធំដល់ទៅ 6,800mAh។ ក្រុមហ៊ុនបញ្ជាក់ថា សាកថ្ម 70% ចំណាយពេលត្រឹមតែ 25 នាទីប៉ុណ្ណោះ។ ចំពោះការប្រើប្រាស់វិញសាកពេញម្តងអាចលេងហ្គេម MOBA បានដល់ទៅ 10.2 ម៉ោង និងមើលវីដេអូបានជាប់គ្នា 18.8 ម៉ោង។ Neo 10 Pro+ ត្រូវបានគេរាយការណ៌ថា នឹងក្លាយជាម៉ូដែលដំបូងរបស់ Neo ដែលមានក្រង់កម្រិត 2K ដែលគាំទ្រដោយបន្ទះអេក្រង់ BOE Q10 LTPO screen មានទំហំ 6.82-អ៊ីង។
ក្រុមហ៊ុនបន្តថា អេក្រង់នេះ គឺមានកម្រិត dynamic 1Hz–144Hz refresh rate និងបច្ចេកវិទ្យាអេក្រង់ 2592Hz PWM dimming រួមជាមួយកម្រិតពន្លឺ 4,500 nits peak brightness ហើយក៏មានការតម្លើងមកជាមួយនូវ new circular polarized eye-care layer សម្រាប់ការពារភ្នែកទៀតផង។

ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite នឹងមានការគាំទ្រដោយឈីប Q2 សម្រាប់ជំនួយដល់ដំណើរការអេក្រង់កម្រិត 2K ល្បឿន 144fps frame interpolation ផងដែរ។ ស្មាតហ្វូននេះ មានរ៉េម LPDDR5X RAM, UFS 4.1 storage ហើយនិងសិនស័រស្កែន ultrasonic នៅលើអេក្រង់ទៀតផង។ តាមការតេស្តនៅលើ AnTuTu គឺទទួលបាននូវពិន្ទុ 3,311,557។ ស្មាតហ្វូនេនះ នឹងមានពណ៌ Black, White និង Super Pixel។
