ស្វែងរកពួកយើង:

iQOO Neo 10 Pro+ ទទួលបានពិន្ទុចំនួន 3.3M ទៅលើការធ្វើតេស្តពី AnTuTu

ដោយ

Koun Jab Luffy

08 ឧសភា 2025 11:29 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន iQOO ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន Flagship ថ្មីរបស់ខ្លួនម៉ូដែល iQOO Neo 10 Pro+ នៅក្នុងទីផ្សារប្រទេសចិនឆាប់ៗនេះហើយ ដោយម៉ូដែលនេះ គឺជាស្មាតហ្វូនទី 3 ហើយនៃត្រកូលស្មាតហ្វូន Note 10 Series បន្ទាប់ពីស្មាតហ្វូន Neo 10 និងNeo 10 Pro ដែលប្រកាសជាផ្លូវការនៅក្នុងខែធ្នូឆ្នាំ 2024 កន្លងទៅ។ ថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការនោះ ស្មាតហ្វូន Neo 10 Pro+ ក៏បានបង្ហាញខ្លួននៅលើ AnTuTu ជាមួយនឹងពិន្ទុមិនធម្មតានោះទេ។
នៅក្នុងការតេស្ត CPU, GPU, Memory និង UX នៅលើបញ្ជី AnTuTu បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី iQOO Neo 10 Pro+ នេះ មានពិន្ទុចំនួន 699,383, 1,524,315, 609,542 និង 478,317។ សម្រាប់ពិន្ទុសរុប ស្មាតហ្វូននេះ អាចធ្វើបានចំនួន  3,311,557។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។ សូមជំរាបថា ក្រៅពីបញ្ជី Neo 10 Pro+ នៅលើស្មាតហ្វូន AnTuTu នេះ អ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកនូវរូបភាពមួយដែលមានការបង្ហើបអំពីកិច្ចសហការនៃក្រុមហ៊ុន iQOO និង  BMW M Motorspor ផងដែរ។
ស្មាតហ្វូន Neo 10 Pro+ នឹងក្លាយជាស្មាតហ្វូន Neo Series ដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលប្រើប្រាស់នូវពណ៌ដ៏ទាក់ទាញដែលបំផុសគំនិតពីរថយន្ត BMW M Motorsport។ គួរបញ្ជាក់ថា របាយការណ៍នេះ ស្មាតហ្វូន  Neo 10 Pro+ នេះមានអេក្រង់ទំហំ 6.82-inch flat OLED LTPO 2K 144Hz screen, Snapdragon 8 Elite chip, ថាមពលថ្មទំហំ 7,000mAh ជាមួយនឹង 120W charging, 16GB RAM និងម៉េមូរីទំហំ 512GB Storage។
Article image
ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវកាមេរ៉ាខាងមុខមានទំហំ 16-Megapixel និងកាមេរ៉ាខាងក្រោយភ្លោះទំហំ 50-Megapixel + 50-Megapixel ហើយនិងមានការឌីស្សាញខ្នងក្រោយពីកញ្ចក់ រួមជាមួយនិងការប្រើប្រាស់នូវប្រព័ន្ធសេនស័រ ultrasonic in-screen fingerprint sensor នៅលើអេក្រង់ទៀតផង។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Neo 10 Pro+ នេះនឹងមានតម្លៃប្រហែលជា 3,000 យ៉ន់ (~$410)។ នៅក្នុងពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្រៅទីផ្សាររបស់ចិននោះ៕
iQOO Neo 10 Pro+ ទទួលបានពិន្ទុចំនួន 3.3M ទៅលើការធ្វើតេស្តពី AnTuTu