ស្វែងរកពួកយើង:

iQOO Neo 10 Pro នឹងមានអេក្រង់ 144Hz OLED ឈីប Dimensity 9400 និងមានថ្ម 6,000mAh+

ដោយ

Koun Jab Luffy

06 វិច្ឆិកា 2024 09:12 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន iQOO ត្រូវបានគេបញ្ជាក់ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី iQOO Neo 10 series សម្រាប់ទីផ្សាររបស់ប្រទេសចិនហើយ ដោយស្មាតហ្វូននេះ នឹងមាន 2 ម៉ូឌែល រួមមានដូចជា គឺ Neo 10 និង Neo 10 Pro ។ កន្លងមក បើតាមអ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី Neo 10 ថា នឹងមានបន្ទះឈីប Snapdragon 8 Gen 3។ សម្រាប់នៅថ្ងៃនេះ អ្នកទម្លាយរូបនេះ បានបង្ហោះនៅលើ Weibo របស់ខ្លួន ដោយមានការចែករំលែកអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Pro នេះផងដែរ។
តាមការបញ្ជាក់នៅក្នុងការបែកធ្លាយមុននេះ មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី iQOO Neo 10 Pro គឺនឹងមានអេក្រង់រាបស្មើរមានទំហំ 6.78 អ៊ីងដែលជាបន្ទះអេក្រង់ 8T OLED មានការទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ដល់ទៅ 1.5K ហើយនិងមានល្បឿន 144Hz refresh rate។ ស្មាតហ្វូនជំនាន់ថ្មី Neo 10 Pro នេះ នឹងមានបន្ទះឈីប Dimensity 9400 អមដំណើរដោយរ៉េមទំហំ 16GB ហើយនិងម៉េមូរីទំហំ 512GB ។
Article image
សម្រាប់ការបែកធ្លាយខាងលើនេះ គឺមិនមានការបង្ហាញនូវកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Neo 10 Pro នេះទេ។ ស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាទំហំ 16-Megapixel ខណៈដែលកាមេរ៉ាក្រោយភ្លោះ ដោយគ្រាប់ទីមួយ មានទំហំ 50-Megapixel គាំទ្រនូវសិនស័រ 1/.56-អ៊ីង និងគ្រាប់ទីពីរមានទំហំ 50-Megapixel។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានថាមពលថ្មទំហំ 6,000mAh ឬខ្ពស់ជាងនេះ ហើយក៏មានទ្រទ្រង់ទៅលើបច្ចេកវិទ្យា 120W fast charging ថែមទៀតផង។ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃ Ultrasonic សម្រាប់ការពារសុវត្ថិភាពផងដែរ។
Article image
ក្រឡេកមកមើលស្មាតហ្វូន iQOO Neo 10 វិញ គឺនឹងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃ Optical និងមានកាមេរ៉ាក្រោយទីមួយទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 8-Megapixel ហើយនិងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 SoC។ ស្មាតហ្វូន iQOO Neo 10 series នេះ ត្រូវគេរាយការណ៌ថា នឹងបង្ហាញខ្លួននៅចុងខែនេះនៅក្នុងប្រទេសចិនផងដែរ៕
iQOO Neo 10 Pro នឹងមានអេក្រង់ 144Hz OLED ឈីប Dimensity 9400 និងមានថ្ម 6,000mAh+