
នៅថ្ងៃនេះ ក្រុមហ៊ុន iQOO បានចេញមកប្រកាសំពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Z series សម្រាប់ទីផ្សារប្រទេសចិននៅខែមេសាខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាម៉ូដែល Z9 series ដែល នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3។ យោងតាមអ្នកទម្លាយ DCS នៅពេលនេះ បាននិយាយថា ក្រុមហ៊ុននេះ ក៏នឹងមានគម្រោងក្នុងប្រកាសចេញនូវស្មាតហ្វូនដែលប្រើបន្ទះឈីប Snapdragon 8 Gen 3 ផងដែរ។ សម្រាប់ម៉ូដែលនេះ អាចនឹងប្រើប្រាស់ឈ្មោះថ្មី iQOO Neo 10 series។
ផ្អែកតាមការទម្លាយចេញពី DCS បានអោយដឹងបន្ថែមទៀតថា ស្មាតហ្វូននេះនេះ អាចមានឈ្មោះថា iQOO Neo 10 ឬ Neo 10 Pro ហើយនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូននេះ នឹងមានអេក្រង់ល្បឿន 144Hz display និងមានកម្រិត 1.5K resolution display ជាប្រភេទអេក្រង់ 8T LTPO panel ដែលភ្ជាប់ជាមួយនិងបច្ចេកវិទ្យាកាត់បន្ថយនូវ flicker ថែមទៀតផង។

ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាក្រោយភ្លោះ និងមានកាមេរ៉ាគោលទំហំ 50MP។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នឹងមានការគាំទ្រដោយកម្លាំងសាក 120W fast charging ថែមទៀតផង។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ទៀត ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការឌីស្សាញស៊ុមលោហៈ និងមានខ្នងក្រោយផលិតចេញពីកញ្ចក់ ឬក៏ស្បែក។

ខណៈដែលស្មាតហ្វូន Redmi K70 Pro ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 មានតម្លៃ CNY 3,299 (~$456) និង iQOO Neo 9 ដែលប្រើឈីប Snapdragon 8 Gen 2 មានតម្លៃ CNY 2,299 (~$318) នោះ ស្មាតហ្វូន iQOO Neo 10 Series ត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្ពស់ជាង ដោយសារតែស្មាតហ្វូននេះ ដំណើរការ នៅលើបន្ទះឈីបថ្នាក់ប្រណិត។
