ស្វែងរកពួកយើង:

Loading Ad...

iQOO Neo 12 នឹងបំពាក់អេក្រង់កម្រិត 2K ល្បឿន 165Hz

ដោយ

ជុំ ប៉េងលីន

08 មិថុនា 2026 08:43 ព្រឹក

អាន 2 នាទី

Article image

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន OnePlus បានអះអាងថា នឹងមានការប្រើប្រាស់នូវអេក្រង់កម្រិត 2K display ជាមួយនឹងល្បឿន 165Hz refresh rate ដែលរឿងនេះ ហាក់មានភាពស្មុគស្មាញមិនទាន់អាចធ្វើទៅបាននោះទេ។ លោក  Li Jie ដែលជាប្រធានក្រុមហ៊ុន OnePlus នៅប្រទេសចិន បានអះអាងថា មកទល់ពេលនេះ នៅមិនទាន់មានក្រុមហ៊ុនណាអាចផលិតអេក្រង់កម្រិត 2K OLED ជាមួយនឹងល្បឿន 165Hz នោះទេ។ 

សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 15 ដែលបានបង្ហាញខ្លួនកន្លងមក គឺមានមកជាមួយនឹងអេក្រង់កម្រិត 1.5K ល្បឿន 165Hz ប៉ុន្តែក្រុមហ៊ុន iQOO ពេលនេះ អាចនឹងផ្លាស់ប្តូរទៅលើបច្ចេកវិទ្យានេះ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរ។ តាមអ្នកទម្លាយ Digital Chat Station នៅពេលនេះ បានអះអាងថា ស្មាតហ្វូនស៊េរីថ្មី Neo 12 នឹងមានអេក្រង់កម្រិត 2K display ជាមួយនឹងល្បឿន 165Hz។ គួរបញ្ជាក់ថា នៅក្នុងពេលនេះ ក្រុមហ៊ុនក៏ចាប់ផ្តើមផលិតទ្រង់ទ្រាយធំទៅលើអេក្រង់ 2K ជាមួយនឹងកម្រិត 144Hz ផងដែរ។

Article image
តាមរយៈការបែកធ្លាយនេះ ក្រុមការងារ R&D របស់ស្មាតហ្វូនជំនាន់ថ្មី Neo 12 នេះ គឺមិនត្រឹមតែមានគោលដៅត្រឹមអេក្រង់កម្រិត 165Hz នោះទេ។ ប៉ុន្តែក្រុមការងាររបស់ក្រុមហ៊ុននេះ បាននឹងកំពុងតែអភិវឌ្ឈទៅកាន់ល្បឿន 185Hz tuning modeផងដែរ។ ដូច្នេះនេះ សម្រាប់ម៉ូដែលថ្មីនេះ អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតបំពាក់នូវអេក្រង់ល្បឿន 185Hz ជាក់ជាមិនខាន។

Article image
តាមដំណឹងនៅឆ្នាំ 2026 នេះ ក្រុមហ៊ុន iQOO អាចនឹងប្រើប្រាស់នូវអេក្រង់ល្បឿន 185Hz និងកម្រិត 2K នៅលើស្មាតហ្វូនលេងហ្គេមជាច្រើនរបស់ខ្លួន។ ស្មាតហ្វូន Neo 12 នេះអាចនឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 chipset ។ ការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះអាចនឹងធ្វើឡើងនៅឆមាសទី 2 ឆ្នាំ 2026 ខាងមុខនេះ៕