
នៅទីបំផុត ក្រុមហ៊ុន iQOO បានចេញមកបញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសចេញនូវស្មាតហ្វូន Neo 9S Pro ដែលជាប្រភេទស្មាតហ្វូន flagship របស់ខ្លួនហើយ។ ថ្មីៗនេះ ស្មាតហ្វូនម៉ូដែលថ្មីនេះ ក៏មានពាក្យចចាមអារ៉ាម រួមនិងការបែកធ្លាយ ជាច្រើនរួចមកហើយផងដែរ នៅក្នុងក៏មានការបញ្ជាក់ពីកាលបរិច្ឆេទការបង្ហាញខ្លួននៅក្នុងប្រទេសចិនថែមទៀតផង។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា អាចនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ ស្របពេលដែលនៅថ្ងៃនេះក៏មានព័ត៌មានលម្អិតជាច្រើនអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។
យោងតាមការបញ្ជាក់ចុងក្រោយនៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូន Neo 9S Pro នឹងបង្ហាញខ្លួននោក្នុងទីផ្សាររបស់ចិននៅថ្ងៃទី 20 ខែឧសភា ឆ្នាំ 2024 នេះ។ នៅក្នុងព័ត៌មានដែលទម្លាយចេញជាផ្លូវការនេះ បានបញ្ជាក់ថា ស្មាតហ្វូន high-end របស់ក្រុមហ៊ុននេះ នឹងមានបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300+ SoC ដែលជាប្រភេទបន្ទះឈីប Flagship ទៀតផង។ បើមើលទៅលើការឌីស្សាញនោះ ស្មាតហ្វូននេះ មានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន Neo 9 Pro ។ ស្មាតហ្វូនNeo 9S Pro នេះគឺមានពណ៌ស និងពណ៌បៃតងយ៉ាងទាក់ទាញបំផុត។
ផ្អែកទៅលើអ្វីដែលយើងបានដឹងមកទល់ពេលនេះ ស្មាតហ្វូន Neo 9S Pro នេះ គឺមានអេក្រង់ទំហំ 6.78-អ៊ីង AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 144Hz refresh rate និងមានកម្រិតបង្ហាញចេញបាន 1.5K resolution, គាំទ្រនូវមុខងារ HDR10+ រួមនិងលក្ខណៈសម្បត្តិថ្មីៗជាច្រើនទៀត។ សម្រាប់ដំណើរការនៅលើបន្ទះឈីប Dimensity 9300+ នេះ គឺអមដោយរ៉េមទំហំ 16GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 1TB ផងដែរ។ ស្មាតហ្វូននេះរត់នៅលើ Android 14 OS ផ្អែកជាមួយ OriginOS 4.0។

និយាយពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel និងមួយគ្រាប់ទៀតទំហំ 50-Megapixel ultra-wide។ សម្រាប់កាមេរ៉ាមុខនៅលើស្មាតហ្វូននេះ គឺមានតម្លើងមកជាមួយយនូវសិនស័រកាមេរ៉ាទំហំ 16-Megapixel។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,160mAh ទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 120W wired fast charging ។ អ្វីដែលគួរអោយកត់សម្គាល់នោះ ស្មាតហ្វូននេះ ក៏មានបំពាក់នូវមុខងារជាច្រើនទៀតដូចជា infrared sensor, NFC ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និង X-axis linear vibration motor ផងដែរ។ ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវប្រអប់កាដូដែលជាកិច្ចសហការនៃ iQOO x NBA ដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សម្ពោធខាងមុខនេះផងដែរ៕
