
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក iQOO ដែលជាបុត្រសម្ព័ន្ធរបស់់ vivo ត្រូវបានគេរាយការណ៍ថា ត្រៀមប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល iQOO Neo 9s Series ឆាប់ៗនេះ ដែលមានដូចជា Neo 9s Pro និង Neo 9s Pro+។ ហើយកាលពីពេលថ្មីនេះ មានប្រភពព័ត៌មានចចាមអារាម បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល iQOO Neo 9s Pro នឹងបង្ហាញវត្តមានជាមួយការបំពាក់បន្ទះឈីបស៊េរី MediaTek Dimensity 9300+។
ដោយឡែកនៅថ្ងៃនេះក៏មានប្រភពព័ត៌មានថ្មីចុងក្រោយមួយទៀត បានបង្ហើបថា ម៉ូដែល iQOO Neo 9s Pro+ នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3។ ហើយបើតាមការបញ្ជាក់់ពី Digital Chat Station បានឲ្យដឹងថា ម៉ូដែលនេះ ក៏នឹងមានរ៉េមទំហំធំដល់ 16GB ថែមទៀតផង។ ជាមួយគ្នានេះ iQOO Neo 9s Pro Series នឹងបំពាក់អេក្រង់ប្រភេទ LTPO-AMOLED Display ទំហំ 6.78-inch គាំទ្រកម្រិតបង្ហាញ 2,800 x 1,260px ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងបំពាក់សែនស័រកាមេរ៉ាក្រោយទំហំ 50MP ផងដែរ។

ស្មាតហ្វូនជំនាន់ថ្មីរបស់់ iQOO នេះ ត្រូវបានគេរំពឹងថាអាចនឹងមានថ្មទំហំ 5,160mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 120W Wired Fast Charging។ ទោះជាយ៉ាងណាសម្រាប់ការបង្ហាញវត្តមានលើទីផ្សារថ្ងៃណា ហើយនិងតម្លៃនៃកំពូលស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ មិនទាន់ត្រូវបានគេដឹងថាជាក់ច្បាស់នៅឡើយទេ៕
