ស្វែងរកពួកយើង:

iQOO Neo10 Pro+ បង្ហាញខ្លួនជាមួយអេក្រង់ 2K និងបន្ទះឈីប Snapdragon 8 Elite ហើយនិងសិនស័រ Ultrasonic

ដោយ

Koun Jab Luffy

21 ឧសភា 2025 02:55 រសៀល

អាន 3 នាទី

Article image
កាលពីថ្ងៃទី 20 ខែឧសភា ឆ្នាំ 2025 នេះ ក្រុមហ៊ុន iQOO បានប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី Neo10 Pro+ នៅលើទីផ្សារប្រទេសចិនហើយ ដែលស្មាតហ្វូននេះគឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite, អេក្រង់កម្រិត 2K “Q10 Everest” ហើយនឹងមានតម្លៃចាប់ពី 2,799 យ៉ន់។ ជាមួយយនិងការផ្តោតទៅលើអ្នកលេងហ្គេម និងទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លានោះ ស្មាតហ្វូនថ្មីនេះ គឺត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យា Cooling កម្រិតខ្ពស់ បច្ចេកវិទ្យា AI និងថាមពលថ្មដល់ទៅ  6,800mAh ឯណោះ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ។
ការឌីស្សាញ៖ ស្មាតហ្វូន iQOO Neo10 Pro+ នេះ មានការឌីស្សាញម៉ូឌុលកាមេរ៉ាបញ្ឈរដ៏ស្រស់ស្អាត ហើយថែមទាំងចាប់ដៃ ជាមួយ BMW M Motorsport រួមនិងមានការប្រើប្រាស់នូវ “Super Pixel” ដែលអនុញ្ញាតអោយទទួលបាននូវពន្លឺបានយ៉ាងល្អថែមទៀតផង។
Article image
កម្លាំងម៉ាស៊ីន៖ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite អមដោយរ៉េម LPDDR5X Ultra RAM និង UFS 4.1 storage បានធ្វើអោយស្មាតហ្វូននេះ មានពិន្ទុដល់ទៅ 3.31 លាននៅលើការតេស្តសមត្ថភាពរបស់ AnTuTu។ បន្ថែមណីនេះ នៅលើស្មាតហ្វូននេះក៏មានបន្ទះឈីប Q2 gaming ដែលអនុញ្ញាតអោយស្មាតហ្វូននេះ អាចបង្ហាញចេញមានកម្រិតភាពច្បាស់កម្រិត 2K និងមានល្បឿន 144FPS super-resolution រួមនិង super-frame concurrency ថែមទៀតផង។ សម្រាប់ប្រព័ន្ធត្រជាក់វិញ ស្មាតហ្វូននេះ គឺមានបំពាក់នូវ 7K ultra-large single-layer VC cooling system ដែលធ្វើអោយម៉ាស៊ីននេះត្រជាក់ក្នុងការប្រើប្រាស់។
អេក្រង់៖ ស្មាតហ្វូននេះមានកម្រិតភាពច្បាស់ 2K ដែលជាអេក្រង់ Q10 Everest LTPO OLED ទ្រទ្រង់ជាមួយនឹងពន្លឺ 4,500-nit។ អេក្រង់នេះ ក៏មានការទ្រទ្រង់នូវកម្រិត 2592Hz PWM dimming, SVM0.03 និង 30.4ms touch latency នៅក្នុងការបង្កើនទៅលើសមត្ថភាពនៃការលេងហ្គេមដ៏អស្ចារ្យ។
ថាមពលថ្ម៖ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 6,800mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 120W charging ដែលសាកថ្ម 70% ក្នុងពេល 25 នាទី និងអាចលេងហ្គេម  MOBA (Multiplayer Online Battle Arena) បាន 10.2 ម៉ោងថែមទៀត។
កាមេរ៉ា៖ ស្មាតហ្វូននេះ បំពាក់នូវកាមេរ៉ាភ្លោះដែលកាមេរ៉ាគោលមានទំហំ 50MP (OIS) និងមួយគ្រាប់ទៀតទំហំ 8MP ultrawide ខណៈដែលកាមេរ៉ាខាងមុខទំហំ 16MP។ បន្ថែមពីនេះ នៅលើអេក្រង់ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវ 3D ultrasonic fingerprint scanner សម្រាប់ដោះសោរបានលឿនផងដែរ។
Article image
តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូននេះ មានលក់នៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះ និងហាងលក់រាយជាច្រើនទៀតនៅក្នុងប្រទេសនេះ។ ខាងក្រោមនេះគឺជាតម្លៃ៖
•12GB+256GB មានតម្លៃ 2,799 យ៉ន់
•16GB+256GB មានតម្លៃ 3,099 យ៉ន់
•12GB+512GB មានតម្លៃ 3,299 យ៉ន់
•16GB+512GB មានតម្លៃ 3,499 យ៉ន់
•16GB+1TB មានតម្លៃ 3,999 យ៉ន់
iQOO Neo10 Pro+ បង្ហាញខ្លួនជាមួយអេក្រង់ 2K និងបន្ទះឈីប Snapdragon 8 Elite ហើយនិងសិនស័រ Ultrasonic