ស្វែងរកពួកយើង:

iQOO Neo9S Pro+ នឹងពណ៌ថ្មី “Buff Blue” ដ៏ស្រស់ស្អាត រូមជាមួយបច្ចេកវិទ្យាសាក 120W Fast Charging

ដោយ

Koun Jab Luffy

01 កក្កដា 2024 05:47 ល្ងាច

អាន 2 នាទី

Article image
នៅពេលនេះ ស្មាតហ្វូន iQOO ស៊េរីថ្មីមួយ ដែលមានឈ្មោះហៅថា iQOO Neo9S Pro+ ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើប្រព័ន្ធ database របស់ 3C នៅក្នុងប្រទេសចិនហើយ ដោយក្នុងបញ្ជីនោះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះថែមទៀតផង។
បើមើលទៅលើវិញ្ញាបនបត្រខាងលើនេះ បានបង្ហាញថា ស្មាតហ្វូននេះគឺមានលេខម៉ូឌែល V2403A ហើយក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យាសាក 120W fast charging ផងដែរ។ បន្ថែមពីនេះ នៅលើបញ្ជីនេះ ក៏បញ្ជាក់ពីឆ្នាំងសាកដែល V12060L1A0-CN charger ដែលទ្រទ្រង់ទៅលើមុខងារសាក 100W PPS/PD fast charging protocols ទៀតផង។
គួរបញ្ជាក់ផងដែរថា មុននេះ មានពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ស្មាតហ្វូន  iQOO Neo9S Pro+ នឹងមានពណ៌ថ្មីដែលមានឈ្មោះហៅថា Buff Blue” ដែលមានការប្រើប្រាស់នូវពណ៌ខៀវ និងពណ៌សដ៏ទាក់ទាញបំផុត។ ស្មាតហ្វូនថ្មីនេះ ចនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ប្រកួត  2024 Paris Olympics ខាងមុខនេះផងដេរ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.78-អ៊ីង 2800x1260p OLED ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា Huaxing ហើយនិងមានកាមេរ៉ាខាងមុខទំហំ 16MP និងកាមេរ៉ាភ្លោះនៅខាងក្រោយចំនួន 2 គ្រាប់ដែលមានទំហំ 50MP។
ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 3 ដ៏ខ្លាំងក្លា ហើយនឹងមានថាមពលថ្មទំហំ 5500mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 120W fast charging ផងដែរ។ ស្មាតហ្វូននេះនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃ Goodix single-point ultrasonic under-display fingerprint sensor និងគែមធ្វើពីប្លាស្ទិកនៅកណ្តាល។ ខណៈពេលដែលកាលបរិច្ឆេទផ្លូវការរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយទេនោះ វិញ្ញាបនបត្រ 3C បានបញ្ជាក់ថា ស្មាតហ្វូន iQOO Neo9S Pro+ នេះនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងខែកក្កដាខាងមុខនេះ៕
iQOO Neo9S Pro+ នឹងពណ៌ថ្មី “Buff Blue” ដ៏ស្រស់ស្អាត រូមជាមួយបច្ចេកវិទ្យាសាក 120W Fast Charging