ស្វែងរកពួកយើង:

iQOO Pad Air បង្ហាញខ្លួននៅលើបញ្ចីស្ថាប័ន 3C ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 44W Wired Fast Charging

ដោយ

Koun Jab Luffy

29 មករា 2024 11:44 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក iQOO ត្រូវបានគេដឹងថា បានត្រៀមខ្លួនក្នុងប្រកាសចេញ Tablet ជំនាន់ថ្មីម៉ូដែល Pad Air ក្នុងពេលឆាប់ៗនេះ។ ហើយនៅពេលនេះ Tablet ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ បានបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថា័ន 3C របស់ប្រទេសចិន។ យោងទៅលើការចុះបញ្ចីរបស់ស្ថាប័ន 3C បានបង្ហាញថា iQOO Pad Air មានលេខកូដសំគាល់ម៉ូដែល iPA2451 ដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 44W Wired Fast Charging ជាមួយនឹងឆ្នាំងសាកដែលមានលេខកូដ  V4440L0A0-CN។
ហើយថ្មីៗនេះនៅលើបញ្ចីរបស់ស្ថាប័ន Google Play-Support Devices ក៏បានបង្ហាញថា iQOO Pad Air គឺមានលេខកូដ iPA2451។ យ៉ាងណាមិញ សម្រាប់លេខកូដឧបករណ៍នេះត្រូវបានបង្ហាញរួចហើយជាមួយនឹងម៉ូដែល vivo Pad Air ដែលបានបង្ហាញវត្តមានផ្លូវការណ៍រួចរាល់ហើយ។ ដូចនេះ សបញ្ជាក់ថា iQOO Pad Air គឺជាម៉ូដែលប្រែឈ្មោះពី vivo Pad Air ដែលបានបង្ហាញវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។iQOO Pad Air ឬ vivo Pad Air គឺជា Tablet ដែលមានអេក្រង់ទំហំ 11.5-inch គាំទ្រកម្រិតបង្ហាញ 2.8K ខ្នាត 3:2 aspect ratio គាំទ្របច្ចេកវិទ្យាចាក់ពណ៌កម្រិតស្តង់ដារ DCI-P3 រួមទាំងមានល្បឿន refresh rate 144Hz។
Article image
Tablet ស៊េរីថ្មីនេះ បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 870 ភ្ជាប់ដោយរ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB, មានថ្មទំហំ 8,500mAh និងគាំទ្រកំលាំងសាកថ្មល្បឿនលឿន 44W Wired Fast Charging។ បន្ថែមពីនេះ vivo Pad Air ក៏គាំទ្រការប្រើប្រាស់ជាមួយនឹងប៊ិច vivo Pencil 2 Stylus ថែមទៀតផង។ លើសពីនេះទៅទៀត vivo Pad Air នៅគាំទ្រប្រព័ន្ធសេវា 5G Wi-Fi, Bluetooth 5.2, NFC, និង USB-C (USB 3.0)។ Tablet ជំនាន់ថ្មីនេះមានផ្ទៃខាងក្រោយផលិតពីលោហៈធាតុជាមួយកម្រាស់ស្តើងត្រឹម 6.67mm និងទំងន់ 530 ក្រាម។
Article image
ដោយឡែកសម្រាប់គុណសម្បត្តិរបស់ iQOO Pad Air នៅពេលនេះ មិនទាន់ត្រូវបានគេបញ្ជាក់លម្អិត ថា តើរក្សាគុណសម្បត្តិដូចគ្នានឹង vivo Pad Air ដែល ឬយ៉ាងណា។ បើតាមប្រភពចុងក្រោយបានបញ្ជាក់ថា iQOO Pad Air អាចនឹងបង្ហាញវត្តមាននៅក្នុងខែណាមួយនៅត្រីមាសទីពីរ ឆ្នាំ 2024 បន្ទាប់ពីការបង្ហាញវត្តមានផ្លូវការណ៍របស់ vivo Pad 3៕
iQOO Pad Air បង្ហាញខ្លួននៅលើបញ្ចីស្ថាប័ន 3C ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 44W Wired Fast Charging