
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក iQOO បានប្រកាសចេញផ្លូវការណ៍នាឡិកាដៃឆ្លាតវៃស៊េរីថ្មីម៉ូដែល Watch GT2 ជានាឡិកាដៃឆ្លាតវៃមានតម្លៃធូរថ្លៃ ប៉ុន្តែ បានវ៉ិចខ្ចប់មកជាមួយនូវមុខងារ និងកម្មវិធីប្រើប្រាស់ដ៏សម្បូរបែប។ iQOO Watch GT2 មានតួរខ្លួនស្រោបដោយ aluminum alloy និងមានមុខពាសដោយកញ្ចក់ AMOLED Display កម្រិត 2.5D ទំហំ 2.07-inch ដែលគាំទ្រកម្រិតបង្ហាញ 432×514px។
អេក្រង់របស់ iQOO Watch GT2 គាំទ្រមុខងារ Always-on-display ជាមួយល្បឿន refresh rate 60Hz និងមានកម្រិតពន្លឺ peak brightness ខ្ពស់ដល់ 2,400nit។ កញ្ចប់អេក្រង់របស់ស្មាតវ៉ចជំនានថ្មីនេះ មានផ្ទៃបង្ហាញចេញសរុប 82.4% ធៀបនឹងតួរខ្លួនរបស់វា screen-to-body ratio នោះក៏ដោយសារតែការឌីស្សាញអេក្រង់មានសភាពកោងផុស និងមានការឌីស្សាញស៊ុម bezel តូចស្តើង។

Watch GT2 ដំណើរការដោយ Blue OS3.0 ដែលមានភ្ជាប់មកជាមួយមុខងារប្រើប្រាស់ឆ្លាតវៃ DeepSeek AI។ នាឡិកាឆ្លាតវៃជំនាន់ថ្មីនេះ មាន Speaker សម្រាប់ការសន្ទនាទូរស័ព្ទ អាចភ្ជាប់សេវា LTE តាមរយះ eSIM, មាន Bluetooth 5.4, GPS, GLONASS, GALILEO, Beidou, និង NFC។

ទៅលើមុខងារតាមដានសុខភាពវិញ iQOO Watch GT2 មានដូចជា មុខងារវាស់ចង្វាក់បេះដូវoptical heart rate, វាស់អុកស៊ីសែនក្នុងឈាម blood oxygen sensor, acceleration sensor, gyroscope, geomagnetic sensor, Hall sensor, និង ambient light sensor។ សម្រាប់មុខងារហាត់ប្រាណវិញមានរហូតដល់ទៅជាង 100 របៀប (100 sports modes) ាមួយមុខងារដូចជា all-day heart rate monitoring, blood oxygen tracking, sleep and stress monitoring, breathing exercises, menstrual cycle tracking, noise detection, និង fitness courses ជាដើម។

សម្រាប់ iQOO Watch GT2 ម៉ូដែល Bluetooth Version មានថ្មទំហំ 695mAh ដែលសាកភ្លើងពេញម្តងអាចកាន់បានដល់ 33 ថ្ងៃ ចំនែកម៉ូដែល eSIM Version មានថ្មទំហំ 595mAh សាកភ្លើងពេញម្តងកាន់បានដល់ 8 ថ្ងៃ។ iQOO Watch GT2 មានទំងន់ 35.8 ក្រាម និងទំហំវិមាត្ររួម 47.54×40.19×10.97mm។ Watch GT2 មានជម្រើសពណ៌ខ្មៅ Blazing Black, Phantom Black, និងស Star White។ សម្រាប់តម្លៃវិញ ម៉ូដែល Bluetooth Version ខ្ទង់ $70 ខណៈ eSIM Version មានតម្លៃខ្ទង់ $98៕
