ស្វែងរកពួកយើង:

iQOO Z10 Series នឹងមានថាមពលថ្មទំហំ 7,000mAh ហើយនឹងប្រើប្រាស់ឈីបផ្សេងគ្នា

ដោយ

Koun Jab Luffy

27 ធ្នូ 2024 10:45 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីថ្ងៃនេះ បញ្ជាក់ថា ក្រុមហ៊ុន iQOO បានត្រៀមបញ្ចេញនូវស្មាតហ្វូន iQOO Z9 Turbo Endurance Edition នៅក្នុងទីផ្សារប្រទេសចិនឆាប់ៗនេះហើយ។ បន្ទាប់ពីការបង្ហាញស្មាតហ្វូននេះ ក្រុមហ៊ុននេះ ក៏នឹងផ្លាស់ប្តូរទៅផ្តោតទៅលើស្មាតហ្វូន iQOO Z10 Series ផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុននេះ បានប្រកាសចេញនូវស្មាតហ្វូន iQOO Z9x, iQOO Z9 និង iQOO Z9 Turbo។
សម្រាប់ស្មាតហ្វូន Z10 នេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងពេលដូចគ្នានៅឆ្នាំក្រោយនេះផងដែរ។ ព័ត៌មានថ្មីមួយអំពីស្មាតហ្វូណ  Z10 series នេះក៏បានទម្លាយអំពីលក្ខណៈសម្បត្តិ និងពេលវេលាក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះផងដែរ។ ជាមួយនិងការបែកធ្លាយថ្មីនេះ បានទម្លាយថា ស្មាតហ្វូន iQOO Z10 series នេះនឹងមាន 2 ម៉ូដែល ហើយនឹងមានការបំពាក់នូវបន្ទះឈីប Dimensity និង  Snapdragon រួមជាមួយថាមពលថ្មប្រហែលជា 7,000mAh។
Article image
អ្នកទម្លាយរូបនេះ ក៏បាននិយាយអំពីស្មាតហ្វូន iQOO Z10 Turbo ផងដែរ។ ប្រភពខាងលើនេះ បានទម្លាយថា ស្មាតហ្វូននេះ អាចនឹងមានស្មាតហ្វូនដែលបំពាក់នូវបន្ទះឈីប Snapdragon 8s Elite ផងដែរ។ បន្ថែមពីនេះអ្នកទម្លាយ Smark Pikachu បាននិយាយថា ស្មាតហ្វូន  Z10 Turbo នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Elite។
Article image
ស្មាតហ្វូន Z10 Turbo នេះ នឹងមានអេក្រង់ប្រភេទ OLED Panel គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និង  មានល្បឿន 144Hz refresh rate ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាភ្លោះខាងក្រោយជាមួយនឹងកាមេរ៉ាទំហំ 50-Megapixel ។ ក្រុមហ៊ុននេះ ក៏បានធ្វើតេស្តទៅលើថ្ម Single-Cell Silicon ដែលមានកម្លាំង 7,000mAh នៅលើស្មាតហ្វូន  Z10 Turbo ផងដែរ។ បើនិយាយអំពីបច្ចេកវិទ្យាសាកថ្មនោះ នៅលើស្មាតហ្វូននេះ អាចនឹងមានបច្ចេកវិទ្យាសាកថ្មលឿន 80W ឬ 90W Fast Charging ផងដែរ៕
iQOO Z10 Series នឹងមានថាមពលថ្មទំហំ 7,000mAh ហើយនឹងប្រើប្រាស់ឈីបផ្សេងគ្នា