ស្វែងរកពួកយើង:

iQOO Z11 Turbo អាចលេងហ្គេម Honor of Kings ល្បឿន 144Hz ជាមួយនិង Ultra Graphic

ដោយ

Koun Jab Luffy

15 មករា 2026 03:34 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន iQOO ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី iQOO Z11 Turbo នៅលើទីផ្សារប្រទេសចិនថ្ងៃនេះហើយស្របពេលជាមួយគ្នានេះ ការបែកធ្លាយទៅលើលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះក៏មាននៅលើបណ្តាញសង្គមរបស់ចិនរួចហើយផងដែរ ដោយក្នុងនោះ ក៏មានការបញ្ជាក់ពីលក្ខណៈពិសេសអេក្រង់ និងសមត្ថភាពនៃការលេងហ្គេមទៀតផង។
យោងតាមការបែកធ្លាយខាងលើនេះ បានបង្ហាញថា iQOO Z11 Turbo ថ្មីនេះ នឹងមានការទ្រទ្រង់ជាមួយនិងហ្គេម Honor of Kings ជាមួយនិងល្បើន 144Hz high frame rate ហើយនិងមានការគាំទ្រដោយកម្រិតហក្រាហ្វិកខ្ពស់ថែមទៀតផង។
Article image
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺបានឆ្លងកាត់ការចុះបញ្ជី KPL tournament device certification រួចហើយ។ ស្មាតហ្វូននេះថែមទាំងមានការគាំទ្រការបង្ហាញចេញបាន 1.5K plus ល្បឿន 144FPS super-resolution និង super-frame concurrency ផងដែរ។ អ្វីដែលពិសេសនោះ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានការទ្រទ្រង់នូវ 4D game vibration ហើយនិងមានពន្លឺ screen lighting effects ថែមទៀតផង។ សម្រាប់អេក្រង់នេះ គឺមាសនការប្រើប្រាស់ជាមួយបច្ចេកវិទ្យាការពារភ្នែកជំនាន់ទី 2 របស់ iQOO ជាមួយនិង low motion blur tuning ហើយនិង multiple dimming options ទៀតផង។
Article image
iQOO Z11 Turbo មានការឌីស្សាញជាមួយនិងទម្ងន់ស្រាល និងមានអេក្រង់ 6.59 អ៊ីងដែលជាអេក្រង់ Mid-size display។ ស្មាតហ្វូននេះមានកម្រ៉ាស់ 74.42mm ខណលដែលម៉ូដែល Extreme Night Black មានកម្រ៉ាស់ 7.9mm ហើយនិងមានទម្ងន់ 202g។ នៅលើស្មាតហ្វូននេះ គឺមានថ្មទំហំ 7,600mAh ដែលជាប្រភេទ Blue Ocean។ ទៅលើបច្ចេកវិទ្យាសាកវិញ iQOO Z11 Turbo គឺមានការគាំទ្រដោយកម្លាំងសាក 100W fast charging ហើយនិង Global Direct Drive Power Supply 2.0។
iQOO Z11 Turbo អាចលេងហ្គេម Honor of Kings ល្បឿន 144Hz ជាមួយនិង Ultra Graphic