ស្វែងរកពួកយើង:

iQOO Z9 Turbo+ នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីទទួលបាននូវការអនុម័តចេញពីស្ថាប័ន MIIT

ដោយ

Koun Jab Luffy

10 សីហា 2024 11:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន iQOO ទើបតែបង្ហាញនូវស្មាតហ្វូន iQOO Neo 9S Pro ជាមួយនឹងការបំពាក់នូវបន្ទះ ឈីប Dimensity 9300 Plus។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់លក់ជាមួយតម្លៃចាប់ផ្តើមពី 2,699 យ៉ន់ ($375។ យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ ក៏បានធ្វើការនៅលើស្មាតហ្វូន iQOO Z9 Turbo ដែលមានបន្ទះឈីបដូចគ្នានេះដែរ។
សម្រាប់ការបង្ហាញខ្លួនរបស់ស្មាតហ្វូន Z9 Turbo+ ថ្មីនេះ ត្រូវបានគេមើលឃើញថា អាចនឹងមកដល់ឆាប់ៗនេះ បន្ទាប់ពីស្មាតហ្វូននេះ ទទួលបាននូវការអនុម័តនៅក្នុងប្រទេសចិន។ ដូចអ្វីដែលយើងបានឃើញនេះ ស្មាតហ្វូន vivo ថ្មីនេះគឺមានលេខម៉ូដែល V2417A ដែលមានការអនុម័តចេញពីស្ថាប័ន MIIT។
Article image
នៅក្នុងការបង្ហោះចេញពី Weibo ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា លេខកូដនេះ គឺសម្រាប់ស្មាតហ្វូន Z9 Turbo+។ បុន្តែនៅលើវិញ្ញាបនបត្រ MIIT នេះ នៅមិនមានព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន iQOO Z9 Turbo+ នោះទេ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ ឬនៅក្នុងខែកញ្ញា។
ស្មាតហ្វូន iQOO Z9 Turbo+ ថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងមានភាពស្រដៀងគ្នាជាមួយនឹងស្មាតហ្វូន iQOO Z9 Turbo ដែលមានបន្ទះឈីប Snapdragon 8s Gen 3 ហើយនិងមានតម្លៃ 1,999 យ៉ន់ (~$280) ដែលបានបង្ហាញខ្លួនក្នុងប្រទេសចិនកាលពីខែមេសាកន្លងទទៅនេះ។ នៅក្នុងការបែកធ្លាយជាច្រើនកកន្លងមកធ្លាប់បាននិយាយថា ស្មាតហ្វូន iQOO Z9 Turbo+ នេះ គឺមានអេក្រង់ flat OLED ជាមួយនឹងកម្រិតភាពច្បាស់1.5K resolution និងប្រព័ន្ធស្កេនក្រយ៉ៅដៃ  in-screen fingerprint។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានបន្ទះឈីប Dimensity 9300+ ហើយនិងមានថាមពលថ្មទំហំ 6,000mAh។
Article image
សម្រាប់ម៉ូដែលស្មាតហ្វូន Z9 Turbo ថ្មីនេះវិញ គឺមានអេក្រង់ 6.78-អ៊ីង ជាប្រភេទ Flat OLED panel ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និង 144Hz refresh rate។ ម៉ូដែលនេះ មានបន្ទះឈីប Snapdragon 8s Gen 3 គឺមានបំពាក់នូវ LPDDR5x RAM, UFS 4.0 storage និងថាមពលថ្ម 6,000mAh ជាមួយនឹងបច្ចេកវិទ្យា 80W fast charging។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16-Megapixel និងកាមេរ៉ាខាងក្រោយទំហំ 50-Megapixel + 8-Megapixel (ultrawide)៕
iQOO Z9 Turbo+ នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីទទួលបាននូវការអនុម័តចេញពីស្ថាប័ន MIIT