
ក្រុមហ៊ុន iQOO បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូន Z9 Turbo Endurance Edition នៅក្នុងខែមករាឆ្នាំក្រោយនេះហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមានការឌីស្សាញរូបរាងស្តើង ថាមពលថ្មធំ និងការ upgrade ទៅលើមុខងារជាច្រើន។ ស្មាតហ្វូន iQOO Z9 Turbo Endurance Edition ត្រូវបានក្រុមហ៊ុនឌីស្សាញឡើងជាមួយនឹងរូបរាងស្លីម និងថាមពលថ្មធំក្នុងការប្រើប្រាស់ថែមទៀត។
ស្មាតហ្វូននេះ មានកម្រាស់ត្រឹមតែ 7.98mm និងទម្ងន់ 196g ប៉ុណ្ណោះ។ នៅលើស្មាតហ្វូននេះនឹងការបំពាក់នូវថាមពលថ្មទំហំ 6,400mAh “ultra-thin blue ocean”។ ក្រុមហ៊ុនបានបញ្ជាក់ថា បើទោះបីជាស្មាតហ្វូននេះមានថាមពលថ្មធំធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនក៏ដោយនោះ ក្រុមហ៊ុន iQOO នៅតែរក្សានូវកម្រាស់ស្តើងដូចមុន ដើម្បីភាពងាយស្រួលក្នុងការប្រើប្រាស់ថែមទៀតផង។ តាមរយៈនៃការអះអាងផ្លូវការណ៌នោះ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចចាក់វីដេអូបានដល់ទៅ 22.7 ម៉ោងដែលងាយស្រួលសម្រាប់ការងារ multimedia ផងដែរ។
ស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ “Flying Blue” ហើយវាក៏មានការប្រើប្រាស់នូវ textures នៅផ្នែកខាងក្រោយផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះ ដែលកាមេរ៉ាគោលមានទំហំ 50MP ជាមួយនឹងមុខងារ OIS stabilization និងគ្រាប់ទីពីរមានទំហំ 8MP ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានបន្ទះឈីប Snapdragon 8s Gen 3 ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងក្លាផងដែរ។

ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់ទំហំ 6.78-អ៊ីង ជាប្រភេទអេក្រង់រាបស្មើរ flat OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 144Hz refresh rate ដែលផ្តល់នូវភាពរលូន និងភាពងាយស្រួលក្នុងការscroll ថែមទៀតផង។ សម្រាប់កាមេរ៉ា selfie វិញនោះ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16MP ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់វាមិនមានអ្វីដែលប្រែប្រួលពីស្មាតហ្វូន Z9 Turbo នោះទេ។ ស្មាតហ្វូន Endurance Edition នេះនឹងមានរ៉េមទំហំ 16GB និងបច្ចេកវិទ្យាសាកថ្មលឿន 90W fast charging៕
