
នៅពេលនេះ មានក្រុមហ៊ុនធំៗជាច្រើន បាននឹងកំពុងតែត្រៀមខ្លួនរួចហើយនៅក្នុងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ជាមួយនិងបន្ទះឈីបជំនាន់ថ្មី Snapdragon 8s Gen 3 ដែលនឹងបង្ហាញវត្តមានឆាប់ៗនេះហើយ។ យោងតាមរបាយការណ៌នាពេលថ្មីៗនេះ មានការទម្លាយថា Redmi Note 13 Tubo និង Realme GT Neo 6 អាចនឹងមានការប្រើប្រាស់បន្ទះឈីបនេះ។ នៅថ្ងៃនេះមានការទម្លាយជាថ្មីពី Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូន iQOO Z9 Turbo ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 នេះដូចគ្នា។
ក្រៅពីបន្ទះឈីបនេះ អ្នកទម្លាយ DCS មិនមានការបង្ហាញនូវព័ត៌មានផ្សេងទៀតនោះទេទាក់ទងជាមួយស្មាតហ្វូន iQOO Z9 Turbo នេះ។ ប៉ុន្តែបើតាមការទម្លាយនៅលើបណ្តាញ Weibo កន្លងមក បានបង្ហាញអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី iQOO នេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3។ សូមជំរាបថា កាលពីពេលមុននេះ មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបង្ហាញវត្តមានជាមួយនិង iQOO Neo 9 series។ ប៉ុន្តែនៅពេលនេះ មានការញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាមួយ Z9-series វិញ។

ផ្អែកតាមការទម្លាយកន្លងមក បានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានអេក្រង់រាបស្មើរ កញ្ចក់ OLED មានទំហំ 6.78 អ៊ីង អាចបង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 144Hz refresh rate រួមជាមួយនិងបច្ចេកវិទ្យា 2160Hz PWM dimming ថែមទៀតផង។ នៅលើអេក្រង់ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងរត់នៅស្បែកមុខកម្មវិធី OriginOS 4 ផ្អែកលើ Android 14។

iQOO Z9 Turbo ត្រូវបានគេទម្លាយថា នឹងមានរ៉េមទំហំ 16GB LPDDR5x RAM និងអង្គចងចាំទំហំ 1TB of FUS 4.0 storage។ សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូននេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈដែលមុននេះ មានការទម្លាយថា ស្មាតហ្វូនមានការបំពាក់នូវបច្ចេកវិទ្យាសាកកម្លាំង 120W fast charging។ ស្មាតហ្វូននេះ នឹងមានការប្រើស៊ុមផ្លាស្ទីក និងមានកាមេរ៉ាភ្លោះទំហំ 50-Megapixel។ យោងតាមពាក្យចចាមអារ៉ាមុននេះបាននិយាយថា iQOO Z9 and iQOO Z9x នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននាខែមេសាខាងមុខនេះហើយ ខណៈ Z9 ដែលលក់នៅលើទីផ្សារឥណ្ឌា គឺនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 7200 និងទីផ្សារចិនអាចប្រើប្រាស់បន្ទះឈីប Snapdragon 7 Gen 3។
