ស្វែងរកពួកយើង:

iQOO Z9 Turbo+ នឹងសម្ពោធជាផ្លូវការនៅខែកញ្ញាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

18 សីហា 2024 10:15 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ថ្មីៗនេះ បានអោយដឹងថា iQOO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី iQOO Z9 Turbo+ នៅលើទីផ្សារប្រទេសចិននាខែកញ្ញាខាងមុខនេះហើយ ដោយនេះគឺជាសមាជិកថ្មីមួយទៀតរបស់ Z9 series ដែលបង្ហាញវត្តមានកន្លងមក មានដួចជា Z9x, Z9 និង Z9 Turbo រួចហើយ។ ស្មាតហ្វូនទាំងបីនេះ បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនកាលពីខែមេសាកន្លងទៅនេះ ដែលមានការបំពាក់នូវបន្ទះឈីបខុសគ្នាគឺមានដូចជា Snapdragon 6 Gen 1, Snapdragon 7 Gen 3 និង Snapdragon 8s Gen 3។
សម្រាប់ម៉ូដែល Z9 Turbo+ នឹងមានការប្រើប្រាស់នូវមុខងារដូចុគ្នាជាមួយ Z9 Turbo អញ្ចឹងដែរ ដោយខុសគ្នាតែការប្រើប្រាស់បន្ទះឈីប Dimensity ប៉ុណ្ណោះ។ ថ្មីៗនេះនៅលើបញ្ជី MIIT certification នៅប្រទេសចិន បានបង្ហាញថា ស្មាតហ្វូន Z9 Turbo+ គឺមានលេខម៉ូដែល V2417A។ នៅពេលនេះ ស្មាតហ្វូនដដែលនេះបានឆ្លងកាត់ការចុះបញ្ជី 3C នៅប្រទេសចិនដែរហើយ ដផយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនៅខែកញ្ញាខាងមុខនេះហើយ។
Article image
នៅលើបញ្ជី 3C បានបង្ហាញថា ស្មាតហ្វូន iQOO Z9 Turbo+ (V2417A) នេះ នឹងមានឆ្នាំងសាក 2។ ដោយមួយមានលេខម៉ូដែល V8073L0A1-CN / V8073L0E0-CN / V8073L0A1-CN មានការគាំទ្រនូវកម្លាំងសាក 80W charging និងមួយទៀតមានលេខម៉ូដែល V9082L0A1-CN មានកម្លាំងសាក 90W charging។ បើតាមការទម្លាយ Digital Chat Station បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវកម្លាំងសាក 80W charging តែមួយប៉ុណ្ណោះ។
Article image
យោងតាមអ្នកទម្លាយរូបនេះបានបន្តថា iQOO Z9 Turbo+ នឹងមានអេក្រង់រាបស្មើរទំហំ 6.78-អ៊ីងប្រភេទ OLED បង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 144Hz refresh rate។ អេក្រង់នេះ ក៏មានការគាំទ្រនូវប្រព័ន្ធស្កែនម្រាមដៃនៅអេក្រង់ផងដែរ។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈិប Dimensity 9300 Plus ដែលជាឈីបមានសមត្ថភាពខ្ពស់បំផុត។ ស្មាតហ្វូនមានថ្មទំហំ 6,000mAh។ iQOO Z9 Turbo Plus មានកាមេរ៉ាទំហំ 16-Megapixel និងមានកាមេរ៉ាក្រោយទំហំ 50-Megapixel និងគ្រាប់ទីពីរទំហំ 8-Megapixel។
iQOO Z9 Turbo+ នឹងសម្ពោធជាផ្លូវការនៅខែកញ្ញាខាងមុខនេះហើយ