
គ្រួសារស្មាតហ្វូនជំនាន់ថ្មី iQOO Z9 Series រួមមានដូចជា Z9, Z9 Lite 5G និង Z9x 5G ហើយនៅពេលនេះ ម៉ាកស្មាតហ្វូនដែលជាបុត្រសម្ព័ន្ធរបស់ vivo មួយនេះ បានធ្វើការប្រកាសចេញសមាជិកថ្មីពីបន្ថែមទៀតគឺ iQOO Z9s និង Z9s Pro។ ដោយស្មាតហ្វូនម៉ូដែលថ្មីនេះ មានការឌីស្សាញឡើងជាមួយអេក្រង់កោង និងការឌីស្សាញរូបរាងស្តើងស្លីមប្រណិត។
iQOO Z9s និង Z9s Pro បានបំពាក់នូវបច្ចេវិទ្យាអេក្រង់កោង 3D Curved AMOLED Display ទំហំ 6.7-inch គាំទ្រកម្រិត FHD+ និងមានល្បឿន refresh rate 120Hz ដូចគ្នា។ គ្រាន់តែអេក្រង់របស់ម៉ូដែល Z9s Pro គាំទ្រកម្រិតពន្លឺខ្ពស់ខ្លាំងដល់ 4,500nits ខណៈអេក្រង់ម៉ូដែល Z9s មានកម្រិតពន្លឺ 1,800nits។

នៅលើការឌីស្សាញកញ្ចប់កាមេរ៉ាក្រោយរបស់ម៉ូដែល iQOO Z9s គឺមានរាងជា Pilled-Shaped ដែលមានបង្កប់ដោយសែនស័រកាមេរ៉ាពីរគ្រាប់ និងរំលេចជាមួយភ្លើង Aura Light LED ដែលការឌីស្សាញនេះ គឺស្រដៀងគ្នានឹងម៉ូដែល vivo V40 Series ដែរ។ ចំនែកនៅលើម៉ូដែល Z9s Pro វិញមានការឌីស្សាញកញ្ចប់់លែនកាមេរ៉ារាងកាចជាងបន្តិចជាមួយរចនាបថបែប Squircle-island ដូចគ្នានឹងម៉ូដែល Flagship iQOO 12 Series ដែរ។

ស្មាតហ្វូនស៊េរីថ្មីនេះ មានការឌីស្សាញជាមួយគែមអេក្រង់ Curved ជាមួយគែមអេក្រង់ស្តើងបំផុតត្រឹម 0.749mm ប៉ុណ្ណោះ។ iQOO Z9s និង Z9s Pro បំពាក់លែនកាមេរ៉ាពីរគ្រាប់ដូចគ្នា ដោយប្រសែនស័រកាមេរ៉ា Sony IMX882 ទំហំ 50MP ដែលភ្ជាប់ជាមួយមុខងារ OIS។ នៅលើម៉ូដែល iQOO Z9s មានបំពាក់បន្ថែមនៅសែនស័រ Portrait ទំហំ 2MP ខណៈនៅលើម៉ូដែល Z9s Pro មានបន្ថែមនៅសែនស័រ Ultrawide ទំហំ 8MP។

ប្រព័ន្ធកាមេរ៉ារបស់បងប្អូនស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺគាំទ្រមុខខាងថ្មីៗដូចជា AI Erase, AI Photo Enhance features, និងមានសមត្ថភាពថតវីដេអូបានដល់កម្រិត 4K។ iQOO Z9s ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7300 ចំនែកម៉ូដែល iQOO Z9s ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 7 Gen 3។

ស្មាតហ្វូនទាំងពីរនេះបំពាក់រ៉េមស្តង់ដារទំហំ 8GB/12GB និងម៉េមូរីទំហំ 256GB ដូចគ្នា គ្រាន់តែនៅលើម៉ូដែល Z9s Pro មានបន្ថែមជម្រើសម៉ូដែលរ៉េមទំហំ 16GB។ ជាមួយគ្នានេះ នៅលើម៉ាស៊ីនស្មាតហ្វូនទាំងពីរនេះ ក៏មានបំពាក់នូវប្រព័ន្ធបន្សាបកម្តៅ VC liquid cooling system។

សម្រាប់ថ្មវិញ គឺមានទំហំ 5,500mAh ដូចគ្នា គ្រាន់តែនៅលើម៉ូដែល Z9s គាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 44W ចំនែកម៉ូដែល Z9s Pro គាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 80W។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះគាំទ្រការដំឡើងនូវប្រតិបត្តិការ Funtouch OS ដែលគាំទ្រដោយ Android 14 ចេញពីប្រអប់ ជាមួយការផ្តល់ជូនការធ្វើបច្ចុប្បន្នភាពដកម្មវិធីរយះពេលពីរឆ្នាំ ឬពីរជំនាន់បន្ថែមទៀត។

iQOO Z9s មានជម្រើសពណ៌ Onyx Green និង Titanium Matte ខណៈ iQOO Z9s Pro មានជម្រើសពណ៌ Flamboyant Orange និង Luxe Marble shades។ សម្រាប់តម្លៃវិញម៉ូដែល iQOO Z9s មានរ៉េមទំហំ 8GB+ម៉េមូរីទំហំ 128GB មានតម្លៃខ្ទង់ $238, $262 សម្រាប់ម៉ូដែលរ៉េម 8GB+ម៉េមូរី 256GB និង $286 សម្រាប់ម៉ូដែលរ៉េម 12GB+ម៉េមូរីទំហំ 256GB។ ចំនែកម៉ូដែល iQOO Z9s Pro មានរ៉េមទំហំ 8GB+ម៉េមូរីទំហំ 128GB មានតម្លៃខ្ទង់ $298, ម៉ូដែលរ៉េម 8GB+ម៉េមូរី 256GB មានតម្លៃខ្ទង់ $322 និង $345សម្រាប់ម៉ូដែលរ៉េម 16GB+ម៉េមូរីទំហំ 256GB៕
