ស្វែងរកពួកយើង:

Jetour Shanhai L6 រថយន្ត Plug-in-hybrid SUV ស៊េរីថ្មី បង្ហាញខ្លួនជាផ្លូវការណ៍តម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

26 សីហា 2024 11:41 ថ្ងៃត្រង់

អាន 4 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Jetour បានធ្វើការប្រកាសចេញលក់រថយន្តម៉ូដែលថ្មី Shanhai L6 ដែលជាប្រភេទរថយន្ត Plug-in-hybrid SUV នៅលើទីផ្សារជាផ្លូវការណ៍។ រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីនេះ មានជម្រើសចំនួន 3 ស៊េរីសម្រាប់អតិថិជនធ្វើការជ្រើសរើសដូចជា Shanhai Pro, Max និង Ultra ជាមួយតម្លៃចាប់ពីខ្ទង់ $17,400 ទៅដល់ $20,300 នៅទីផ្សារប្រទេសចិន។
Jetour Shanhai L6 គឺជាប្រភេទរថយន្ត Compact-SUV ដែលមានប្រវែងបណ្តោយខ្លួន 4,630mm/ ទទឹង 1,910mm/ កម្ពស់ 1,684mm ទៅ 1,690mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 2,720mm។ រថយន្តស៊េរីថ្មីនេះមានជម្រើសចំនួន 6 ពណ៌ដូចជាពណ៌ស(Moonlight White), ខ្មៅ (Interstellar Black), ប្រផេះ (Phantom Gray), ខៀវ (Vanilla Blue), ទឹកប្រាក់ (Star Mist Silver), និងបៃតង (optional Bibo Green)។
Article image
រថយន្តស៊េរីថ្មីនេះដំណើរការជាមួយប្រព័ន្ធ Kunpeng super hybrid C-DM system នៅលើម៉ាស៊ីន ACTECO 1.5TGDI hybrid engine ជំនាន់ទីប្រាំរបស់ក្រុមហ៊ុន Chery រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនមួយ និងដំណើរការដោយប្រអប់លេខប្រភេទ 1DHT។សម្រាប់ប្រព័ន្ធម៉ាស៊ីន Hybrid របស់ Shanhai L6 គឺមានសមត្ថភាពអាចផលិតកំលាំងបាន 154 សេះ ឬ 115kW និងកំលាំងរមូល 220Nm។ ចំនែកម៉ូទ័រអគ្គិសនីវិញអាចផលិតកំលាំងបាន 150kW ឬ 201 សេះ និងកំលាំងរមូល 310Nm។
រថយន្តនេះក៏មានបំពាក់មកជាមួយកញ្ចប់អាគុយប្រភេទ ternary lithium battery pack ទំហំ 19.43kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចំងាយផ្លូវ 125km តាមរបាយការណ៍បញ្ជាក់ពីស្ថាប័ន CLTC ឬ 91km តាមការបញ្ជាក់ពីស្ថាប័ន WLTC។ សម្រាប់សមត្ថភាពថាមពលសរុបសម្រាប់ការបើកបរដែល Jetour Shanhai L6 អាចធ្វើបាន គឺដល់ 1,400km ជាមួយកម្រិតស៊ីសាំងត្រឹមតែ 1.25 លីត្រ/100km។
Article image
នៅផ្នែកខាងក្នុងរថយន្តមានជម្រើសកៅអីពីរពណ៌ គឺកៅអីពណ៌ប្រផេះ (Dynamic Gray) និងខៀវ (Racing Blue)។ សម្រាប់ម៉ូដែល Shanhai L6 Pro មានប្រអប់ស្នូកកណ្តាលដែលគាំទ្រមុខងារក្តៅ និងត្រជាក់។ ប្រព័ន្ធកម្តៅកញ្ចក់ខាងក្រៅ, មានអេក្រង់បង្ហាញព័ត៌មានទំហំ 9.2-inch, អេក្រង់កម្សាន្តទំហំ 12.8-inch, បំពាក់កៅអីស្បែកដែលមានមុខងារកំនត់ចំនួន 6 របៀបសម្រាប់កៅអីអ្នកបើក (driver seat) និង 4 របៀបសម្រាប់កៅអីអ្នករួមដំណើរខាងមុខ។ បន្ថែមពីនេះរថយន្តស៊េរីថ្មីនេះ នៅមានគាំទ្រមុខងារ បញ្ជាពីចំងាយ remote control, មុខងារសំគាល់សំឡេង voice recognition, ប្រព័ន្ធបំពងសំឡេង 6-speaker audio system, និង Huawei HiCar system ថែមទៀតផង។
Article image
នៅលើម៉ូដែល Shanhai Max វិញ គឺមានដំបូលបើក panoramic sunroof, កញ្ចក់មើលក្រោយក្តោបស្វ័យប្រវត្តិ, មុខងារ rain-sensing windshield wipers, electric tailgate, និង electric 6-way adjustment សម្រាប់កៅអីអ្នកបើកបរ រួមនឹងអេក្រង់បង្ហាញព័ត៌មានទំហំ 9.2-inch TFT LCD Instrument Panel, អេក្រង់កម្សាន្តទំហំធំដល់ 15.6-inch, កន្លែងសាកថ្មទូរស័ព្ទឥតខ្សែកំលាំង  50 W mobile phone wireless charging,  ប្រព័ន្ធបំពងសំឡេង 8-speaker audio system, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន mono-color ambient lights, រួមនឹងប្រព័ន្ធមុខងារជំនួយការបើកបរ advanced driving assistance ដែលរួមមានមុខងារ កំណត់ល្បឿន adaptive cruise control, traffic jam assist, forward collision warning, និង traffic sign recognition ជាដើម។
Article image
ដោយឡែកនៅលើម៉ូដែល Shanhai L6 Ultra វិញមានបំពាក់នូវប្រព័ន្ធមុខងារពិសេសៗឆ្លាតវៃទំនើបជាច្រើនដូចជា ប្រព័ន្ធចង្កៀងបំភ្លើក្រោយដំណើរការដោយប្រព័ន្ធ AI-powered intelligent interactive taillights, មានកន្លែងចាប់ធ្នើរដាក់អីវ៉ាន់លើដំបូល, ដៃចង្កូតមានមុខងារកម្តៅ heated steering wheel, កៅអីអ្នកបើកមានមុខងារក្តៅ ត្រជាក់ និងម៉ាស្សា, កៅអេក្រង់អ្នករួមដំណើរការអាចធ្វើការកំណត់បាន 4 របៀប, កន្លែងដាក់ដៃ និងកន្លែងដាក់កែវទឹក, ប្រព័ន្ធបំពងសំឡេង Sony ចំនួន 9 គ្រាប់, ប្រព័ន្ធភ្លើងបំភ្លឺក្នុងការប៊ីន 64-color ambient lights,មុខងារស្កែនមុខ, មុខងារ driver fatigue monitoring, blind spot monitoring, door opening warning, lane change assist, a driving recorder, និង front parking radar ជាដើម។ បន្ថែមពីនេះ រថយន្តស៊េរីថ្មីនេះ នៅមានកន្លែងសម្រាប់ទុកដាក់អីវ៉ាន់ចំនួន 32 កន្លែងផ្សេងទៀត។
Article image
សូមបញ្ជាក់ថា នៅក្នុងខែកក្កដា ក្រុមហ៊ុន Jetour លក់រថយន្តបានចំនួន 41,106 គ្រឿង កើនឡើង 91.1% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឱ្យការលក់បានកើនឡើងពីខែមករា ដល់ខែកក្កដាដល់ 264,661 គ្រឿង កើនឡើង 97.7% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ៕
Jetour Shanhai L6 រថយន្ត Plug-in-hybrid SUV ស៊េរីថ្មី បង្ហាញខ្លួនជាផ្លូវការណ៍តម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ