ស្វែងរកពួកយើង:

Jetour T1 PHEV ចេញម៉ូដែល AWD កម្លាំង 590hp បើកបរបាន 1,500km ដាក់លក់តម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

07 វិច្ឆិកា 2025 11:34 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីថ្ងៃទី 3 ខែវិច្ឆិកានេះ ក្រុមហ៊ុន Chery បានប្រកាសចេញនូវម៉ូដែលថ្មី Jetour Shanhai T1 ម៉ូដែល AWD នៅលើទីផ្សារប្រទេសចិន ដែលមានការបំពាក់នូវកម្លាំងសរុប 440 kW (590 សេះ) ជាមួយនិងកម្រិតរមួល 840 Nm មានសមត្ថិភាពអាចបើកបរបានចម្ងាយដល់ទៅ 1,500 km សម្រាប់ការសាកថាមពលពេញ និងការចាក់សាំងពេញម្តង។
ជាមួយនិងវត្តមានរបស់ម៉ូដែលថ្មី AWD នេះ គឺមានការឌីស្សាញរូបរាងមិនខុសពីម៉ូដែលមុន FWD ដែលបង្ហាញខ្លួនមុននេះទេ ហើយឡានថ្មីនេះ គឺមានជម្រើសពណ៌ច្រើនរួមមានដូចជា Midnight Black, Green Mountain, Snow Mountain Silver, Glacier White និង Sand Gold។
Article image
Jetour T1 PHEV AWD មានតួខ្លួនប្រវែង 4706mm និងទទឹង 1967mm ហើយនិងកំពស់ 1840mm ខណៈដែលគម្លាតកង់មុខក្រោយគឺមានប្រវែង 2810mm ដែលខ្លីជាងម៉ូដែលមុន 5mm។ បន្ថែមពីនេះ ឡានថ្មីនេះមានការបញ្ជាក់ថា មានកំពស់ពីដី 185mm និងអាចបើកបរនៅក្នុងទឹកបានជម្រៅ 600mm ហើយនិងអាចដឹកបាន 1,600kg រួមជាមួយនិងការបំពាក់នូវដំបូល panoramic sunroof ទំហំ 64 អ៊ីងទៀតផង។
Article image
សម្រាប់កម្លាំងវិញ Jetour T1 PHEV AWD ដំណើរនៅលើប្រព័ន្ធ Kunpeng Super-Performance Electric Hybrid C-DM System របស់ Chery ហើយនិងមានម៉ាស៊ីន 1.5TD engine រួមជាមួយម៉ូទ័រ 2 ព្រមទាំងមានការប្រើប្រាស់នូវ 1-speed DHT ផងដែរ។ ម៉ាស៊ីនឡានេះអាចបង្កើតកម្លាំងបាន 115 kW (154 សេះ) និងមានកម្លាំងរមួល peak torque 220 Nm។ សម្រាប់ម៉ូទ័រមុខនៅលើឡាននេះ គឺអាចបង្កើតកម្លាំងបាន 150 kW (201 សេះ) កម្លាំងរមួល 310Nm ខណៈដែលម៉ូទ័រក្រោយមានកម្លាំង 175 kW (235 សេះ) និងកម្លាំងរមួល 310 Nm ដូចគ្នា។
Article image
Jetour T1 PHEV AWD ថ្មីនេះ ប្រើប្រាស់អាគុយទំហំ 27.2 kWh សាកពេញម្តងអាចបើកបរជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 147 km តាមស្តង់ដារ CLTC។ ជាមួយនិងការចាក់សាំងពេញ (70 លីត្រ) និងការសាកថ្មពេញម្តង អាចបើកបរបានចម្ងាយ 1,500 km។ ជាមួយគ្នានេះនៅលើឡាន off-road SUV ម៉ូដែល Jetour Shanhai T1 AWD នេះ ក៏មានការទ្រទ្រង់នូវមុខងារ 7+X intelligent driving modes ផងដែរ។
Article image
ក្រឡេកមកប្រព័ន្ធកាប៊ីនវិញ Jetour T1 PHEV AWD នៅតែបន្តប្រើប្រាស់នូវដៃចង្កូត Four-Spoke Steering Wheel និងមានអេក្រង់ឌីជីថលទំហំ 10.25 អ៊ីង ហើយនិងអេក្រង់កម្សាន្តនៅចំកណ្តាលទំហំ 15.6 អ៊ីង ព្រមទាំងមានការគាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155 ទៀតផង។ បន្ថែមពីនេះក៏មានការបំពាក់នូវ cockpit AI assistant ដែលទ្រទ្រង់ដោយ DeepSeek ផងដែរ
Jetour T1 PHEV ចេញម៉ូដែល AWD កម្លាំង 590hp បើកបរបាន 1,500km ដាក់លក់តម្លៃជាង 2 ម៉ឺនដុល្លារ