ស្វែងរកពួកយើង:

Jetour T8 SUV ស៊េរីថ្មី ឌីស្សាញរូបរាងស្អាតបែប Rover-Style នឹងមានកៅអីជម្រើស 3 ជួ ទាក់ទាញមែនទែន

ដោយ

ជុំ ប៉េងលីន

27 មេសា 2026 10:05 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ Jetour ដែលជាបុត្រសម្ព័ន្ធរបស់ Chery Group បានបញ្ចេញនូវឡាន SUV ស៊េរីថ្មីៗជាច្រើនម៉ូដែល នៅក្នុងព្រឹត្តិការណ៌ពិពណ៌រថយន្ត Beijing Auto Show 2026។ នៅក្នុងចំណោមម៉ូដែលថ្មីៗទាំងមាន Jetour T8 និង Shanhai L10 ត្រូវបានគេមើលឃើញថា មានការឌីស្សាញរូបរាងស្អាតបែប Rover-style នឹងមានកៅអីជម្រើស 3 ជួ ទាក់ទាញមែនទែន។ ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ ក្រុមហ៊ុនមានការប្រើប្រាស់នូវមុខងារថ្មី “Travel+”- ដែលមានជម្រើស SUV ប្រើប្រាស់ម៉ាស៊ីន និងជម្រើស plug-in hybrid។

តាមរយៈម៉ូដែលថ្មីនេះដែរ ក្រុមហ៊ុន Jetour ដែលជាបុត្រសម្ព័ន្ធរបស់ Chery Group គឺមានការផ្តោតខ្លាំងទៅលើអ្នកប្រើប្រាស់មានសមាជិកច្រើនហើយចូលចិត្តបែបលក្ខណៈគ្រួសារ។ ហើយនៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2026 Jetour ក៏មានការដាក់អោយមានការ Pre-sale ទៅលើ Traveller Plus និង C-DM plug-in hybrid ផងដែរ ដោយមានតម្លៃចាប់ពី 27,500 USD នេះបើយោងតាមព័ត៌មានខាងលើនេះ។ សម្រាប់ Jetour T8 ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺជាម៉ូដែលថ្មីស្ថិតនៅក្នុងស្រឡាញរថយន្តកៅអី 3 ជួជំនាន់ថ្មីរបស់ Traveller របស់ខ្លួន។

Article image
Jetour T8 SUV ស៊េរីថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវម៉ាស៊ីនចំណុះ 2.0T turbocharged engine គាំទ្រដោយ hybrid-oriented system មានកម្លាំង 254 hp (190 kW)។ សម្រាប់រថយន្តនេះន ក៏មានការសហការផលិតឡើងដោយស្ថាបត្យកម្ម Jetour’s GAIA architecture និងប្រព័ន្ធ off-road-oriented chassis systems ផងដែរ ប៉ុន្តែព័ត៌មាននេះ នៅមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុននៅឡើយទេ។
Jetour T8 SUV ស៊េរីថ្មី ឌីស្សាញរូបរាងស្អាតបែប Rover-Style នឹងមានកៅអីជម្រើស 3 ជួ ទាក់ទាញមែនទែន