ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

JETOUR X70E SUV 7 កៅអី បានដាក់សម្ពោធជាផ្លូវការ ជាមួយតម្លៃល្អបំផុតលើទីផ្សារ

ដោយ

Penglin Chom

07 មីនា 2026 08:18 ព្រឹក

អាន 3 នាទី

Article image

នៅថ្ងៃទី6 ខែមីនា ឆ្នាំ 2026 JETOUR CAMBODIA បានបង្កើតជាភាពភ្ញាក់ផ្អើលមិនធ្លាប់មានក្នុងមហាព្រឹត្តិការណ៍ ពិព័រណ៍រថយន្តប្រចាំឆ្នាំ AutoShow 2026 ជាមួយនឹងការដាក់សម្ពោធជាផ្លូវការ នូវរថយន្ត ប្រណិត SUV 7 កៅអី JETOUR X70E ជាមួយនឹងតម្លៃពិសេសត្រឹមតែ $27,500 ប៉ុណ្ណោះ។

ការបើកបង្ហាញជាលើកដំបូងនៃម៉ូដែលថ្មីក្នុងត្រកូល X របស់ JETOUR CAMBODIA នៅក្នុងកម្មវិធីពិព័រណ៍រថយន្តនេះ បានទាញយកការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រឡាញ់រថយន្ត អតិថិជនគ្រួសារ អ្នកជំនួញ ក៏ដូចជាបណ្តាសារព័ត៌មានក្នុងស្រុក ដែលបានបង្កើតជាទស្សនីយភាពថ្មីប្លែកសម្រាប់ព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តក្នុងឆ្នាំ 2026 នេះ។
Article image
នៅព្រឹត្តិការណ៌ដ៏មហោឡារឹកនេះ គឺមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់លោក អឹង មុយហ្គេច ប្រធានាយក ប្រតិបត្តិ អាជីវកម្ម ផ្នែករថយន្ត ក្រុមហ៊ុន KNN CAMBODIA និងលោកស្រី Jessica Ji ដែលជានាយកប្រតិបត្តិ Jetour International ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិកផងដែរ រួមជាមួយនឹងគណៈគ្រប់គ្រង និងបុគ្គលិក JETOUR CAMBODIA ក៏ដូចជាអ្នកផលិតមាតិការថយន្ត អ្នកសារព័ត៌មាន និង KOLs ជាច្រើនរូបផងដែរ។ នៅក្នុងឱកាសនោះ លោកស្រី Jessica Ji ក៏បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងទៅលើការផ្តល់សេវាកម្មដ៏ល្អរបស់ JETOUR Cambodia។
Article image
គួរបញ្ជាក់ផងដែរថា JETOUR X70E ត្រូវបានដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ $27,500 ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អ សម្រាប់គ្រួសារដែលកំពុងស្វែងរករថយន្ត SUV 7កៅអី ធំទូលាយ តម្លៃសមរម្យ។ លក្ខណៈពិសេសសំខាន់ៗ រួមមាន៖

ការរចនាផ្នែកខាងក្រៅ៖ រចនាបថចំណិតពេជ្រ អមជាមួយអំពូល LED ជំនាន់ចុងក្រោយ។ ទំហំធំសម្រាប់ SUV C បណ្តោយ 4,724mm ទទឹង 1,900mm កម្ពស់ 1,720mm ជាមួយនឹងយ៉ាន់កង់ទំហំ 20 អ៊ីង។
ការរចនាផ្នែកខាងក្នុង៖ កៅអីស្បែកពណ៌ឈើរី និងខ្មៅ ចង្កូតអក្សរ D រន្ធសាកថ្មមុខក្រោយ Cold Box ម៉ាស៊ីនត្រជាក់មុខក្រោយ ភ្លេីង Ambient Light ដំបូលកញ្ចក់ Panoramic Sunroof អេក្រង់ 10.25 អ៊ីញ ភ្ជាប់ជាមួយ Apple CarPlay និង Android Auto និងឃ្លុបក្រោយបិទ បើកអូតូ។
ប្រព័ន្ធជំនួយការបើកបរ៖ កាមេរ៉ា 360 ដឺក្រេ ប្រព័ន្ធជំនួយការបើកបរ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច មុខងារផ្តល់ដំណឹងការវ៉ាជែង មុខងារផ្តល់ដំណឹងល្មើសល្បឿនបើកកបរ និងប្រព័ន្ធជំនួយចុះចំណោទ។
សមត្ថភាពបើកកបរ៖ ម៉ាស៊ីន 4ស៊ីឡាំង (1.5T) កម្លាំងសេះ 150hp និងកម្លាំងរមួល 210nm ជាមួយនឹងកម្រិស៊ីសាំង 5.5L លើផ្លូវលាត និង 7-8L លើផ្លូវស្ទះ។
Article image
ការដាក់សម្ពោធ X70E ស្តែងឱ្យឃើញពីភាពជោគជ័យមួយកម្រិតទៀតរបស់ JETOUR CAMBODIA បន្ទាប់ពីភាពជោគ ជ័យនៃម៉ូដែលកន្លងមក។ សូមបញ្ជាក់ផងដែរថា JETOUR គឺជាម៉ាកយីហោរថយន្តដែលមាន ការទទួលស្គាល់ពីទីផ្សារធំៗ នៃសកលលោក និងការទទួលស្គាល់គុណភាព ពីស្ថាប័នវាយតម្លៃគុណភាពកម្រិតពិភពលោក។ នៅកម្ពុជា JETOUR ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខដោយ KNN Cambodia ក្នុងផ្តល់ជូនសេវាកម្មលក់ បន្ទាប់លក់ និងគ្រឿងបន្លាស់ ស្តង់ដារអន្តរជាតិ ជាពិសេសការការធានាទៅលេីគុណភាពរថយន្តជូនអតិថិជន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 017 713 713។
Gallery image 1
1 / 8

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

JETOUR X70E SUV 7 កៅអី បានដាក់សម្ពោធជាផ្លូវការ ជាមួយតម្លៃល្អបំផុតលើទីផ្សារ