ស្វែងរកពួកយើង:

Jetour X70L រថយន្ត SUV ខ្នាត 7 កៅអី ប្រើម៉ាស៊ីនសាំង នឹងចាប់ផ្តើមបើក Pre-Sale នៅថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ

ដោយ

Koun Jab Luffy

05 កញ្ញា 2025 02:21 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Jetour នឹងបើកលក់ Pre-Sale រថយន្ត SUV ស៊េរីថ្មីម៉ូដែល X70L នៅទីផ្សារប្រទេសចិននាថ្ងៃទី 10 ខែកញ្ញា សប្តាហ៍ក្រោយនេះ។ រថយន្ត SUV ស៊េរីថ្មីនេះ គឺជាប្រភេទប្រើម៉ាស៊ីនសាំងដែលមានទំហំពីរជម្រើស គឺ 1.5T និង 2.0T ព្រមជាមួយនឹងជម្រើស Option មាន 5-កៅអី និង 7-កៅអី។
ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ Jetour X70L មិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ។Jetour X70L មានទំហំវិមាត្ររួម 4,810mm x 1,930mm x 1,705mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,820mm។ រថយន្ត SUV ថ្មីនេះ មានជម្រើសសម្បកកង់ខ្នាត 235/55 R19 និង 235/50 R20 ជាមួយយ៉ាន់រចនាជាកាំរាយ Mult-spoke rims។
Article image
សម្រាប់ម៉ូដែលប្រើម៉ាស៊ីន 1.5T គឺអាចផលិតកម្លាំងបាន 181 សេះ និងមានកម្រិតស៊ីសាំង 7.41L/100km ខណៈម៉ូដែលប្រើម៉ាស៊ីន 2.0T មានកម្លាំង 251 សេះ។ ទាំងពីរជម្រើសដំណើរការដោយប្រព័ន្ធប្រអប់លេខ 8AT។ ផ្នែកខាងក្រៅរបស់ Jetour X70L មានការឌីស្សាញឡើងយ៉ាងប្រណិតជាមួយផ្នែកខាងមុខរចនាជាមួយផ្ទាំងប៉ាណារាងផ្តេកតម្រៀបទទឹង រំលេចជាមួយបណ្តុំចង្កៀងរាងអក្សរ C។ ផ្នែកខាងក្រោយឌីស្សាញជាមួយបណ្តុំចង្កៀងភ្លឺច្បាស់រចនារាងបញ្ឈរៗ និងជាបន្ទាត់អូសកាត់ពីម្ខាងទៅម្ខាង។
Article image
ចូលមកផ្នែកខាងមុខវិញត្រូវបានរៀបចំតុបតែបែបទំនើបនិយមជាមួយកៅអីស្បែកមានមុខងារកំនត់ការប្រើប្រាស់ 7 របៀបដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច ចង្កូតស្បែក អេក្រង់បង្ហាញព័ត៌មានប្រភេទ LCD digital Instrument, អេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.6-inch ដំណើរការដោយ TOUR OS3.0 ដែលគាំទ្រដោយបន្ទះឈីប  Qualcomm Snapdragon 8155 chip និងមានភ្ជាប់ជាមួយមុខងារបញ្ជាដោយសំឡេង AI voice assistant ដោយប្រើប្រាស់នូវ Doubao AI model របស់ក្រុមហ៊ុន ByteDance។
Article image
បន្ថែមពីនេះ Jetour X70L ក៏មានកន្លែងសាកថ្មស្មាតហ្វូនឥតប្រើខ្សែកម្លាំង 50W, ប្រព័ន្ធបំពងសំឡេងចំនួន 12 គ្រាប់, កន្លែងទុករបស់របរចំនួន 43 កន្លែង និងគូទខាងក្រោយអាចផ្ទុកទំងន់បានដល់ 1,708kg នៅពេលបត់កៅអីជួរខាងក្រោយចុះ។ សូមបញ្ជាក់ថា Jetour បានលក់ម៉ូដែល X70 Series ដែលជា Global Version បានចំនួនច្រើនជាង 960,000 គ្រឿងនៅលើទីផ្សារសលកក្នុងខែសីហាកន្លងទៅ៕
Jetour X70L រថយន្ត SUV ខ្នាត 7 កៅអី ប្រើម៉ាស៊ីនសាំង នឹងចាប់ផ្តើមបើក Pre-Sale នៅថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ