ក្រុមហ៊ុនរថយន្តម៉ាក Jetour ដែលស្ថិតក្រោមដំបូលរបស់ Chery បានពង្រីកផលបត្រទីផ្សាររថយន្តប្រភេទ Plug-in-hybrid របស់ខ្លួនជាមួយនឹងការប្រកាសចេញរថយន្ត Pickup truck PHEV ថ្មីម៉ូដែល Zongheng F700។ រថយន្តប្រភេទ off-roader PHEV truck ថ្មីនេះ នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ពិពណ៌រថយន្តប្រចាំឆ្នាំ 2026 Guangzhou Auto Show ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែវិច្ឆិកា ខាងមុខនេះ នៅក្នុងប្រទេសចិន។


Jetour Zongheng F700 ត្រូវបានផលិតឡើងដោយប្រើប្រាស់ស្ថាបត្យកម្មរថយន្ត Plug-in-hybrid architecture ដោយបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Kunpeng Super Hybrid CDM-O របស់ Chery ដែលគាំទ្រដំណើរការដោយម៉ាស៊ីនសាំង 2.0TD Hybrid Engine។ ប្រព័ន្ធបច្ចេកវិទ្យា Hybrid នេះ អាចជួយឲ្យ F700 បង្កើតអនុភាពថាមពលកម្លាំងបាន 155kW និងកម្លាំងរមួល 340N.m ជាមួយប្រសិទ្ធិភាពថាមពលខាងក្នុងដល់ 45.5%។ ប្រព័ន្ធជើងក្រោមរបស់ Zongheng F700 ប្រើប្រាស់នូវប្រព័ន្ធ  high-strength integrated frame beam ដែលភ្ជាប់នូវប្រព័ន្ធប៊ូមខាងមុខដំណើរឯករាជ្យប្រភេទ “double-wishbone independent suspension”។


រថយន្ត Plug-in-hybrid Truck ស៊េរីថ្មីនេះ គាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាភ្លើងកម្លាំង 800V-high-voltage ជាមួយការប្រើប្រាស់កញ្ចប់ថ្មប្រភេទ 4C double-layer Shenxing battery pack ដែលបច្ចេកវិទ្យា Battery-Cell ក្នុងកញ្ចប់ថ្មនេះគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន ដែលធ្វើឲ្យការសាកភ្លើងចូលពី 20 ទៅ 80% ប្រើពេលខ្ទង់ប្រហែល 10 នាទីប៉ុណ្ណោះ។ ទោះជាយ៉ាងណា Jetour មិនទាន់បញ្ជាក់ពីទំហំកញ្ចប់ថ្ម និងរយះចម្ងាយបើកបរដែល F700 អាចធ្វើបាននោះទេ គ្រាន់តែបានបញ្ជាក់ថា ការសាកភ្លើង និងចាក់សាំងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវដល់ 1,300km។ បើតាមរយះឯកសារស្នើរសុំចុះបញ្ចីរថយន្តថ្មីពីស្ថាបន MIIT បានបង្ហាញថា ម៉ាស៊ីន Hybrid 2.0TD របស់ F700 ស៊ីសាំងតិចត្រឹម 1.39L ប៉ុណ្ណោះក្នុងចម្ងាយផ្លូវ 100km។


Jetour Zongheng F700 មានប្រវែងតួរខ្លួន 5,495mm/ ទទឹង 2,050mm/ កំពស់ 1,985mmc ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,350mm។ F700 អាចនឹងផ្តល់ជូនជម្រើសម៉ូដែលមាន 4-កៅអី និង 5-កៅអី។ ជាមួយគ្នានេះផ្នែកកាប៊ីនខាងក្នុងរបស់ F700 Pickup truck ថ្មីនេះ អាចនឹងមានលក្ខណៈនៃការរចនាដូចគ្នានឹងម៉ូដែល G700 SUV ដោយក្នុងនោះមានដូចជាអេក្រង់កម្សាន្តមានទំហំ 15.6-inch និងអេក្រង់ sky-screen display ទំហំ 35.4-inch ហើយនិងគាំទ្រដំណើរការដោយប្រតិបត្តិការ Zongheng OS។ Zongheng F700 PHEV Truck នឹងក្លាយជាដៃគូប្រជែងទីផ្សាររថយន្ត Pick up PHEV ដូចជា GWM Cannon និង BYD Shark ដែលកំពុងសាកកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកទីផ្សារអន្តរជាតិក្នុងពេលបច្ចុប្បន្ន៕