
JMK គឺជាម៉ាកយីហោរថយន្តថ្មីមួយដែលត្រូវបានប្រកាសចេញដោយក្រុមហ៊ុន Jetour កាលពីខែមករា ឆ្នាំ 2024 ហើយនៅពេលថ្មីៗនេះ JMK ទើបតែបានប្រកាសចេញរថយន្តដំបូងរបស់ខ្លួន ដែលមានឈ្មោះផ្លូវការណ៍ថា JMK Traveller Silver Dragon Wing និងបានចាប់ផ្តើមធ្វើការនាំចេញផ្លូវការណ៍សម្រាប់ទីផ្សារប្រទេសចិន។ រថយន្តប្រភេទ Off-road ដំបូងរបស់ JMK នេះមានតម្លៃខ្ទង់ $30,300 ហើយនិងចេញលក់ក្នុងចំនួនមានកំនត់ត្រឹមតែ 3,000 គ្រឿងប៉ុណ្ណោះ។
ការឌីស្សាញរបស់ JMK Travellar Silver Dragon Wing គឺមើលទៅមានភាពរឹងមាំ និងភាពប្រណិតនិយម។ រថយន្តស៊េរីថ្មីនេះ ត្រូវបានទាញគំរូនៃការឌីស្សាញចេញពីម៉ូដែល Jetour Traveller 4WD Crossing Pro+ ដែលប្រើនូវគំរូរចនាបថ Space Punk Design និងបានប្រកាសចេញកាលពីខែមករា ឆ្នាំ 2024 នេះ។ យោងតាមការបញ្ជាក់ពី Jetour បានឲ្យដឹងថា JMK Traveller Silver Dragon Wing បានធ្វើការ Upgrade ចំនួន 40 ចំនុច ពីលើរថយន្ត Off-road ជំនាន់មុនរបស់ខ្លួន ក្នុងនោះរួមមានដូចជាការឌីស្សាញផ្ទាំងការពារផ្នែកខាងមុខថ្មី (New front bumper), ចង្កៀងថ្មីកាត់ផ្នែកខាងមុខស្ថិតនៅក្នុងសំណាញ់ប៉ាណា through-type light group inside the front grille និងមានរបាំងការពារចង្កៀងខាងក្រោយជាដើម។ ចំនែកទ្វាខាងក្រោយ គឺបើកចេញទៅចំហៀងខាងស្តាំ និងមានកង់សាគួមួយ ដូចនិងរថយន្ត off-road ផ្សេងៗទៀតដែរ។

JMK Traveller Dragon Wing ប្រើសម្បកកង់ខ្នាត 255/55 R20 ខណៈម៉ូដែល Jetour Traveller ប្រើខ្នាត 255/60 R19។ នៅផ្នែកដំបូលត្រូវបានរចនាឡើងយ៉ាងពិសេសតម្រូវបានតាមការប្រើប្រាស់ ដោយក្នុងនោះក៏មានភ្ជាប់មកជាមួយជណ្តើរដែលអាចបត់បាន (foldable ladder)ផងដែរ។

រថយន្ត off-road SUV ស៊េរីថ្មីនេះ មានបណ្តោយ 4,782mm X ទទឹង 2,036mm X កម្ពស់ 1,960mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,800mm។ JMK Traveller Dragon Wing បំពាក់នូវម៉ាស៊ីន 2.0T Engine (SQRF4J20) ដែលដំណើរជាមួយប្រអប់លេខ DCT ចំនួន 7 វគ្គ។ ម៉ាស៊ីនរបស់ Traveller Dragon Wing អាចផលិតកំលាំងបាន 187kW ឬ 254 សេះ និងកំលាំងរមូល 390Nm។

ជាមួយគ្នានេះ JMK Traveller Dragon Wing ក៏មានបំពាក់នូវប្រព័ន្ធ BorgWarner XWD automatic intelligent four-wheel drive system ដែលអាចធ្វើការបែកចែកកំលាំងបង្វិលកង់ក្រោយដោយស្វ័យប្រវត្តិ រួមជាមួយប្រព័ន្ធប្តូរផ្លាស់របៀបបើកបរឆ្លាតវៃ 6+X Driving Mode ផងដែរ ដើម្បីធ្វើការផ្លាស់ប្តូររបៀបបើកបរទៅតាមស្ថានភាពផ្លូវ។ ចូលមកផ្នែកខាងក្នុងត្រូវបានរចនាបែប T-Shaped Layout ដែលមានពីពណ៌ គឺខ្មៅ និងប្រផេះ។ រថយន្តនេះក៏មានបំពាក់នូវប្រព័ន្ធ CarIOT smart ecological system ដែលរួមមានមុខងារ satellite box, child safety seat និង electric roof tent។

រថយន្ត Off-road ស៊េរីថ្មីនេះ មានដំឡើងមកជាមួយអេក្រង់កម្សាន្តទំហំ 15.6-inch គាំទ្រដំណើរការដោយឈីប Qualcomm Snapdragon 8155 ជាមួយនឹងអេក្រង់បង្ហាញព័ត៌មាន Full-LCD Instrument ទំហំ 10.25-inch។ លើសពីនេះទៅទៀត JMK Traveller Dragon Wing មានភ្ជាប់នូវប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធមុខងារសំខាន់ៗជាច្រើនទៀតរួមមានដូចជា ប្រព័ន្ធកំនត់ល្បឿនតាមរថយន្តខាងមុខ full-speed adaptive cruise, ប្រព័ន្ធចូលចំណតស្វ័យប្រវត្តិ autonomous parking, ប្រព័ន្ធរក្សាគន្លងផ្លូវ lane departure warning, ប្រព័ន្ធចាប់ហ្វ្រាំស្វ័យប្រវត្តិបន្ទាន់ forward collision warning, ក៏ដូចជាប្រព័ន្ធ active braking, lane keeping assist, lane centering, tire pressure display, heated steering wheel, front seat heating/ventilation/memory, 64-inch panoramic sunroof, Sony 12-speaker audio system, និង Face ID ជាដើម៕

