ស្វែងរកពួកយើង:

Kia ចេញឡានស្ព័រគូទហើមថ្មី កំពុងត្រៀមក្រឡុកទីផ្សារអាមេរិក និងអឺរ៉ុប

ដោយ

Koun Jab Luffy

23 កញ្ញា 2025 02:26 រសៀល

អាន 2 នាទី

Article image
អីចឹងនេះគឺជាឡាន Kia K4 Hatchback ស៊េរីថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារបរទេស ហើយវាអាចមានតម្លៃចាប់ពីខ្ទង់ $25,000 ឡើងទៅ។ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ឡាន Kia K4 ថ្មីនេះ ផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 គឺ ម៉ាស៊ីនចំណុះ 2.0L កម្លាំង 147 HP និង ម៉ាស៊ីនចំណុះ 1.0L កម្លាំង 113 HP ហើយដំណើរការដោយប្រអប់លេខអូតូ CVT។
ដោយឡែក សម្រាប់ទីផ្សារអឺរ៉ុបវិញ វាប្រើម៉ាស៊ីនចំណុះ 1.6L Turbo កម្លាំង 148 HP និង 178 HP ហើយមានទាំងជម្រើសប្រអប់លេខដៃ 6 វគ្គ និង ប្រអប់លេខអូតូ 7 វគ្គ ប្រភេទ DCT។ ឡាន Kia K4 Hatchback ថ្មីនេះ មានគម្លាតពីកង់មុខទៅកង់ក្រោយ 2.72m វែងជាងគូប្រជែងរបស់វា គឺ Volkswagen Golf ដល់ទៅ 100mm ហើយវាក៏មានទំហំឃ្លុបក្រោយធំ អាចផ្ទុះអីវ៉ាន់បានចំណុះ 438L ផងដែរ។
Article image
មិនតែប៉ុណ្ណោះ Kia K4 Hatchback ក៏បានបំពាក់នូវ Option ទំនើបៗជាច្រើន ដោយក្នុងនោះរួមមានទាំង កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ, អេក្រង់ម៉ាស៊ីនត្រជាក់ ទំហំ 5.3 អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ អាចប្រើមុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ ហើយថែមទាំងមានមុខងារ AI Voice Assistant ទៀតផង។
Article image
បន្ថែមពីនេះ វាមានកន្លែងសាកថ្មទូរសព្ទឥតខ្សែ និង ប្រព័ន្ធសំឡេងគុណភាពខ្ពស់ Harman Kardon ផងដែរ។យ៉ាងណាមិញ ក្រុមហ៊ុន Kia មិនទាន់បានបង្ហាញព័ត៌មានលម្អិតបន្ថែមពី K4 Hatchback នេះឡើយ ដូច្នេះមានតែរង់ចាំមើលនៅពេលជិតចេញលក់ផ្លូវការប៉ុណ្ណោះ៕
Kia ចេញឡានស្ព័រគូទហើមថ្មី កំពុងត្រៀមក្រឡុកទីផ្សារអាមេរិក និងអឺរ៉ុប