ស្វែងរកពួកយើង:

Kia ចេញឡានអគ្គិសនីថ្មីអាចមើល Netflix និងអាចច្រៀងខារ៉ាអូខេបាន មានតម្លៃត្រឹម 3 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

01 មីនា 2025 08:38 ព្រឹក

អាន 2 នាទី

Article image
នេះគឺជាឡាន Kia EV4 ស៊េរីឆ្នាំ 2026 ដែលក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ គ្រោងនឹងប្រកាសចេញលក់នៅចុងឆ្នាំនេះហើយ ជាមួយតម្លៃប្រហែល $35,000 ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីធ្វើការប្រកួតប្រជែងជាមួយ Tesla Model 3 និង Volkswagen ID.3។ រថយន្តនេះ គឺមានផ្តល់ជម្រើសតួខ្លួនចំនួន 2 គឺ ប្រភេទ Sedan និង Hatchback ជាមួយនឹងប្រវែងពីកង់មុខទៅកង់ក្រោយ 2.82m ដូចគ្នា។
សម្រាប់សមត្ថភាពឡាន Kia EV4 ថ្មីនេះ គឺមានការប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 201 សេះ អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 7.4 វិនាទីប៉ុណ្ណោះ ហើយ Kia EV4 នេះ ក៏នឹងមានប្រភេទប្រើម៉ូទ័រ 2 (AWD) និង GT នៅពេលក្រោយ ផងដែរ។ រថយន្តនេះ មានបំពាក់កញ្ចប់អាគុយ ទំហំ 58.3kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 430km សម្រាប់ប្រភេទតួខ្លួន Sedan និង 410km សម្រាប់ប្រភេទតួខ្លួន Hatchback។
Article image
យ៉ាងណាក៏ដោយ សម្រាប់ Kia EV4 មួយនេះ ក៏មានជម្រើសទំហំអាគុយធំ គឺ 81.4kWh ដែលសាកភ្លើងពេញម្តង អាចបើកបរបានចម្ងាយ 630km សម្រាប់តួខ្លួន Sedan និង 590km សម្រាប់តួខ្លួន Hatchback។ ដោយឡែក ចំពោះការសាកភ្លើងវិញ ប្រភេទអាគុយតូច ចំណាយពេល 29 នាទី ខណៈប្រភេទអាគុយធំ ចាយពេល 31 នាទី សម្រាប់ការសាកភ្លើងល្បឿនលឿន ពី 20%-80%។
Article image
យ៉ាងណាមិញ អ្វីដែលជាចំណុចពិសេសនៅលើឡាន Kia EV4 នេះ គឺ វាបានបំពាក់អេក្រង់ឌីជីថល ចំនួន 3 ទំហំ 30 អ៊ីង ដែលអនុញ្ញាតឲ្យអ្នកប្រើបើកមើល YouTube, Netflix និង Disney+ ឬ លេងហ្គេម និង ច្រៀងខារ៉ាអូខេ ជាដើម។ សូមបញ្ជាក់ថា ឡាន Kia EV4 ប្រភេទតួខ្លួន Sedan មានប្រវែងសរុប 4.73m វែងជាងប្រភេទតួខ្លួន Hatchback 300mm ដែលមានន័យថា វាមានទំហំឃ្លុបក្រោយធំជាង សរុប 490L បើប្រៀបធៀបនឹង 435L ដែលមានលើប្រភេទតួខ្លួន Hatchback។
Kia ចេញឡានអគ្គិសនីថ្មីអាចមើល Netflix និងអាចច្រៀងខារ៉ាអូខេបាន មានតម្លៃត្រឹម 3 ម៉ឺនដុល្លារប៉ុណ្ណោះ!