ស្វែងរកពួកយើង:

Kia នឹងបង្ហាញចេញគំរូរថយន្តអគ្គិសនីស៊េរីថ្មីចំនួន 3 នៅក្នុងព្រឹត្តិការ Kia EV Day 2025

ដោយ

Koun Jab Luffy

15 កុម្ភៈ 2025 01:01 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Kia បាននឹងកំពុងរៀបចំខ្លួនសម្រាប់ការតាំងបង្ហាញរថយន្តអគ្គិសនីដ៏ធំមួយរបស់ខ្លួននៅទីក្រុង Tarragona ប្រទេសអេស្ប៉ាញ នៅថ្ងៃទី 27 ខែកុម្ភៈ ខាងមុខនេះ។ ក្រុមហ៊ុនផលិតរថយន្តដ៏មានសក្តានុពលរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ គ្រោងនឹងបង្ហាញរថយន្តអគ្គិសនីថ្មីចំនួន 3 ម៉ូដែល ដែលជាការពង្រីកខ្លួនដ៏សំខាន់នៃត្រកូលរថយន្តអគ្គិសនីរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍ "EV Day" នាពេលខាងមុខនេះ Kia នឹងមានរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល EV4 sedan និងរថយន្ត PV5 Van ដែលជារថយន្តអគ្គិសនីដែលប្រកបដោយភាពច្នៃប្រឌិត រួមនឹងនិងគំរូនៃរថយន្ត EV2 ដែលជាប្រភេទ Crossover អគ្គិសនីខ្នាតតូចផងដែរ។
រថយន្តអគ្គិសនីស៊េរីថ្មី Kia EV4 ត្រូវបានគេរំពឹងថា នឹងមានចេញលក់នៅលើទីផ្សារផ្លូវការណ៍ក្នុងឆ្នាំនេះ។ រថយន្តស៊េរីថ្មីនេះ ត្រូវបានបែកធ្លាយគុណសម្បត្តិ និងលក្ខណៈសម្បត្តិជាហូរហែរក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះ។ សម្រាប់ទស្សនវិស័យនៃការរចនាហៅថា "Opposites United" របស់ Kia ត្រូវបានគេមើលឃើញផងដែរក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញម៉ូដែល EV4 ត្រូវបានគេរំពឹងថា នឹងប្រើរចនាសម្ព័ន្ធដូចគ្នាទៅនឹងម៉ូដែល EV4 ដែរ។
សម្រាប់លក្ខណៈបច្ចេកទេសផ្លូវការមិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ ប៉ុន្តែ Kia EV4 ទំនងជានឹងមានជម្រើសថ្មពីរទំហំដូចម៉ូដែល EV3 ដែរ គឺទំហំ 58.3kWh និង 81.4kWh។ ហើយ EV4 នឹងបំពាក់នូវម៉ូទ័រអគ្គិសនីខាងមុខដែលអាចផលិតកម្លាំង 201សេះ ឬ 150kW)និងកម្លាំងរមូល 283Nm។
Article image
ស្របពេលជាមួយគ្នានេះ Kia ក៏ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញរថយន្តម៉ូដែល Kia PV5 ដែលជារថយន្ត Van EV ថែមទៀតផង។ ហើយម៉ូដែល Kia EV2 ដែលជា Compact electric crossover មានតម្លៃធូរថ្លៃក៏នឹងបង្ហាញវត្តមាននៅក្នុង Kia EV Day ផងដែរ។
Article image
សម្រាប់ការជ្រើសរើសប្រទេសអេស្បាញដើម្បីបង្ហាញរថយន្តស៊េរីថ្មី EV4, PV5, និង EV2 គឺវាបានបង្ហាញពីការយកចិត្តទុកដាក់ជាថ្មីរបស់ Kia ក្នុងទីផ្សាររថយន្តអគ្គិសនីក្នុងតំបន់អឺរ៉ុប។ សម្រាប់ព្រឹត្តិការណ៍ Kia EV Day ឆ្នាំនេះ នឹងក្លាយជាវេទិកាដ៏ល្អសម្រាប់ក្រុមហ៊ុន Kia ដើម្បីបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន គំនិតនៃការច្នៃប្រឌិតលើការការរចនា និងចក្ខុវិស័យសម្រាប់អនាគតនៃរថយន្តអគ្គិសនី៕
Kia នឹងបង្ហាញចេញគំរូរថយន្តអគ្គិសនីស៊េរីថ្មីចំនួន 3 នៅក្នុងព្រឹត្តិការ Kia EV Day 2025