ស្វែងរកពួកយើង:

Kia Sportage SUV ស៊េរីឆ្នាំ 2025 ត្រៀមចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលី តម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

06 មីនា 2025 02:53 រសៀល

អាន 3 នាទី

Article image
ឡាន Kia Sportage ស៊េរីឆ្នាំ 2025 នឹងឈានជើងចូលទីផ្សារប្រទេសអូស្ត្រាលីនៅត្រៅមាសទីពីរក្នុងឆ្នាំ 2025 នេះ។ បើយោងទៅលើឯកសារដែលបានអនុម័តដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី បានបង្ហាញថា គ្រួសាររថយន្ត SUV របស់ Kia មួយនេះ នៅតែបន្តប្រើប្រាស់ម៉ាស៊ីន 4 ស៊ីឡាំង ទំហំ 2.0-Liter turbocharged របស់ខ្លួនដដែលស្រាប់ម៉ូដែលចេញលក់ក្នុងទីផ្សារអូស្ត្រាលី ដោយមិនមានម៉ូដែលកូនកាត់ Plug-in-hybrid នោះទេ។
ម៉ាស៊ីនម៉ាស៊ូតចំនុះ 2.0-liter 4-cylinder turbocharged របស់ Kia Sportage 2025 អាចផលិតកំលាំងបាន 137kW និងកំលាំងរមូល 417Nm ភ្ជាប់ដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ (eight-speed torque-converter automatic transmission) ដែលបញ្ចូលកំលាំងទាំងអស់ទៅកាន់កង់ទាំងបួន ឬ all-wheel-drive។ ហើយបច្ចុប្បន្នម៉ាស៊ីននេះ គឺបានប្រើលើគ្រប់ម៉ូដែល Kia Sportage ដែលលក់ក្នុងប្រទេសអូស្រ្តាលីទាំងអស់រួមមាន S, SX, SX+ និង GT-Line។ ទោះជាយ៉ាងណាក្រុមហ៊ុន Kia Australia ត្រូវបានគេរំពឹងថា នឹងបញ្ចេញម៉ូដែល Sportage ដែលបំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid នៅក្នុងឆ្នាំ 2026 ហើយអាចជាម៉ូដែលបន្តពីម៉ូដែល SX និង GT-Line hybrids ដែលមានវត្តមាននៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន។
Article image
ឯកសារបញ្ជាក់ពីការបន្ថែមម៉ូដែល Kia Sportage All-wheel-drive hybrid នៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែ នៅតែមិនទាន់ច្បាស់ថា តើការប្រើប្រាស់ម៉ាស៊ីន Hybrid ទាំងអស់នៅលើម៉ូដែល All-wheel drive ឬថាតើ Kia អាចនឹងកំណត់តែចំពោះប្រភេទ Flagship ដូចជា SX+ និង GT-Line។ Kia Sportage ស៊េរីថ្មីឆ្នាំ 2025 អាចនឹងមានតម្លៃថ្លៃជាងម៉ូដែលបច្ចុប្បន្នប្រមាណ $2,000 ដែលអាចមានតម្លៃចាប់ពីខ្ទង់ $35,000 ដល់ $40,000 ធៀបនឹងតម្លៃបច្ចុប្បន្ន គឺចាប់ពី $32,995 ដែលជាតម្លៃចេញពីរោងចក្រ។
Article image
Kia Sportage 2025 ជាប្រភេទរថយន្ត SUV ប្រណិត។ រថយន្តស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការរចនារូបរាងកាន់តែមានភាពទាក់ទាញទំនើបទាន់សម័យជាមួយ ចង្កៀងខាងមុខរចនាជារាងអក្សរ V ផ្កាប់ចុះក្រោមរំលេចដោយពណ៌ទឹកក្រូចរួមនឹងចង្កោមចង្កៀងគុជ LED តំរៀបបញ្ឈរចុះក្រោម និងស្តុបខាងក្រោយរចនាជារាងអក្សរ C ជាប្រភេទ LED ភ្លឺច្បាស់។ Kia Sportage 2025 មានជម្រើសប្រើយ៉ាន់កង់ទំហំ 17-inch, 18-inch និង 19-inch ជាប្រភេទយ៉ាន់ alloy wheels។ ផ្នែកខាងក្នុងរបស់ Kia Sportage 2025 ក៏មានការរចនាឡើងថ្មីផងដែរ ជាមួយដៃចង្កូតភ្ជាប់ជាមួយប្រព័ន្ធសែនស័រ រួមនឹងមុខងារ driver-facing attention monitoring ថែមទៀតផង។
Article image
ជាមួយគ្នានេះ វាក៏មានដំឡើងមកជាមួយអេក្រង់ទំហំ 12.3-inch ចំនួនពីរ ដែលមួយជាអេក្រង់បង្ហាញព័ត៌មាន និងមួយទៀតជាអេក្រង់កម្សាន្តគាំទ្រដំណើរការដោយប្រតិបត្តិការ ccNC Software ហើយក៏អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ផងដែរ។ Kia Sportage 2025 នៅមានមុខងារបង្ហាញលើកញ្ចក់ដំបូលខាងមុខ windscreen-projected head-up display, បច្ចេកវិទ្យាជំនួយការបើកបរ semi-autonomous Highway Driving Assist 2 technology របស់ Kia, ប្រព័ន្ធ motorcyclist detection សម្រាប់ដំណើរការប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិ autonomous emergency braking (AEB) system រួមនឹងមុខងាររក្សាឡានស្ថិតក្នុងគន្លងផ្លូវ  lane-keep assist ជាដើម៕
Kia Sportage SUV ស៊េរីឆ្នាំ 2025 ត្រៀមចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលី តម្លៃជាង 3 ម៉ឺនដុល្លារ