ស្វែងរកពួកយើង:

Kia Stonic ស៊េរីឆ្នាំ 2026 នឹងបំពាក់ម៉ាស៊ីន 48-Volt Mild-Hybrid មានកម្រិតស៊ីសាំង និងបំភាយឧស្ម័្ន CO2 តិចជាងមុន

ដោយ

Koun Jab Luffy

13 វិច្ឆិកា 2025 03:30 រសៀល

អាន 3 នាទី

Article image
ឡាន Compact SUV ស៊េរីថ្មីឆ្នាំ 2026 Kia Stonic នឹងឈានជើងជាន់ទីផ្សារអូស្ត្រាលីនៅចុងខែវិច្ឆិកានេះ ដែលមានជម្រើសចំនួនបី គឺ Stonic S, Sport និង GT-Line។ រថយន្តស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាម៉ាស៊ីន mild-hybrid កម្លាំង 48-volt ដែលមានការសន្សំសំចៃការប្រើប្រាស់សាំង ក៏ដូចជាការបំភាយឧស្ម័ន CO2 តិចជាងមុន ប៉ុន្តែ តម្លៃរបស់ Compact SUV ថ្មីនេះ ក៏កើនឡើងខ្ពស់ជាងជំនាន់មុនផងដែរ។
Kia Stonic 2026 គឺជារថយន្តដំបូងគេរបស់ Kia ដែលបំពាក់នូវប្រព័ន្ធ 48-volt mild-hybrid technology ដែលជាប្រព័ន្ធរួមបញ្ចូលគ្នានូវមុខងារ Hybrid, Plug-in-hybrid និងអគ្គិសនី។ Kia Stonic-S 2026 មានតម្លៃខ្ទង់ $28,190 ថ្លៃជាងមុនប្រមាណ $2,020។ ជាមួយប្រព័ន្ធ electrical system ធ្វើឲ្យ Stonic 2026 មានការសន្សំសំចៃការប្រើប្រាស់សាំង និងការបំភាយឧស្ម័ន CO2 កាន់តែតិចជាងមុន។ រថយន្ត Compact SUV ស៊េរីថ្មីនេះ មានការកាត់បន្ថយកម្រិតស៊ីសាំងពី 5.4L/100km និងបំភាយឧស្ម័ន CO2 ប្រមាណ 125g/100km នៅលើម៉ូដែលមុន ឲ្យមកនៅត្រឹម 5.0L/100km និង 116g/100km ខណៈដែលកម្លាំងម៉ាស៊ីនត្រូវបានបង្កើនពី 74kW/175Nm ឡើងដល់ 88kW។
Article image
ចំពោះប្រព័ន្ធ 48-Volt mild-hybrid នៅលើ Kia Stonic 2026 គឺដំណើរការនៅលើម៉ាស៊ីន 1.0-Litre ប្រភេទ turbocharged មាន 3 ស៊ីឡាំង ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ  dual-clutch automatic transmission 6 វគ្គ។ Kia Stonic 2026 គឺជាគូប្រគូតប្រជែងទីផ្សារដ៏សំខាន់ជាមួយ Toyota Yaris Cross ដែលផ្តោតទៅលើប្រព័ន្ធ Hybrid គ្រាន់តែ Yaris Cross មានកម្រិតស៊ីសាំងតិចជាង គឺត្រឹម 3.8L/100km ប៉ុណ្ណោះ។ ទៅលើការឌីស្សាញរូបរាងខាងក្រៅ និងការរៀបចំតុបតែងផ្នែកខាងក្នុងរបស់ Kia Stonic 2026 ទទួលបានការកែកុនបែបសម័យថ្មី កាន់តែមានភាពប្រណិត និងទំនើបទាន់សម័យកាល។
Article image
Kia Stonic 2026 ប្រើប្រាស់យ៉ាន់កង់ទំហំធំជាងមុនឡើងពី 8-inch មក 16-inch ជាប្រភេទយ៉ាន់ Alloy, បំពាក់អេក្រង់កម្សាន្តថ្មីទំហំ 12.3-inch, មានប្រព័ន្ធរក្សាគន្លងផ្លូវ Lane –keep assist, អំពូល daytime running light ឌីស្សាញប្រណិត, ប្រព័ន្ធហ្វ្រាំងដៃ electronic handbrake hold, ប្រព័ន្ធហ្វ្រាំស្វ័យប្រវត្តិ post-collision braking, ប្រព័ន្ធសែនស័រផ្តល់សញ្ញាចរាចរមុខ-ក្រោយ  front and rear cross-traffic alerts, ប្រព័ន្ធបញ្ឆេះ-ពន្លត់ម៉ាស៊ីនដោយប្រើប៊ូតុង (push-button start)…ជាដើម។ សម្រាប់ម៉ូដែល Kia Stonic Sport 2026 នឹងមានតម្លៃថ្លៃជាងមុនជាង $3,000 ដែលធ្វើឲ្យតម្លៃឡើងដល់ $32,390 ប៉ុន្តែ ម៉ូដែល Sport នឹងទទួលបានការបំពាក់បន្ថែមនូវមុខងារពិសេសៗផ្តាច់មុខដូចជា មុខងារ Kia Connect Telematics, ប្រព័ន្ធកំណត់ល្បឿន adaptive cruise control និងប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន ambient interior lighting ជាដើម។
Article image
ចំនែកម៉ូដែល Stonic GT-Line 2026 មានតម្លៃខ្ទង់ $35,740 ឡើងថ្លៃជាងមុនប្រមាណ $3,260។ Kia Stonic 2026 Series ទាំងបីម៉ូដែល ទទួលបានពណ៌ថ្មីចំនួនពីរ គឺពណ៌ខៀវហៅថា acht Blue និងពណ៌បៃតងហៅថា Adventurous Green បន្ថែមពីពណ៌ដែលមានស្រាប់ដូចជា ពណ៌ស (Clear White / Snow White Pearl), ពណ៌ខ្មៅ (Aurora Black), ពណ៌ទឹកប្រាក់ (Sparkling Silver), ពណ៌ប្រផេះ (Astro Grey) និងពណ៌ក្រហម (Signal Red)៕